ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ត្រី​មេ​ឈ្មួញ កែវ ទូច អាង កែវ សុខ​ឃាង នាំ​ប្រេងសាំង​គេចពន្ធ​ពី​កោះរ៉ុង ឡើង​ផែ​កំ​ពេញ គ្មាន​មន្ត្រី​ណា​ហ៊ាន​បង្ក្រាប​ ​

ស្ត្រី​មេ​ឈ្មួញ កែវ ទូច អាង កែវ សុខ​ឃាង នាំ​ប្រេងសាំង​គេចពន្ធ​ពី​កោះរ៉ុង ឡើង​ផែ​កំ​ពេញ គ្មាន​មន្ត្រី​ណា​ហ៊ាន​បង្ក្រាប​ ​

ភ្នំពេញ ៖​មន្ត្រី មួយចំនួន​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ សកម្ម​បំផុត​ក្នុងការ​រត់ពន្ធ ប្រេងសាំង​មកពី​ស្រុក​យួន និង​ស្រុក​សៀម ដោយ​សំអាង​អំណាច លោក កែវ សុខ​ឃាង ហើយ​មន្ត្រី​មួយចំនួន និង​សមត្ថកិច្ច​ដទៃទៀត បាន​លត់​ជង្គង់​ទទួលយក​ផលប្រយោជន៍​ដែល​មេ​ឈ្មួញ បាន​ច្បិច​រំលែក​ឲ្យ​សើមៗ​មាត់​ជាប្រចាំ ហើយក៏
​បានធ្វើ​ឲ្យ​ជំនួញ​របស់គាត់​មិនមាន​ការ​លេច​ធ្លាយ​ដល់​ថ្នាក់លើ​ទេ គឺ​ស្ងាត់​ដូច​ចោរលួច​សេះ​។ ជា​រៀល​រាល់ថ្ងៃៗ​មេ​ឈ្មួញ ដុះ​ស្លែ​រូបនេះ រកស៊ី​ប្រេង​គេចពន្ធ តាម​ដែនសមុទ្រ បាន​ប្រើប្រាស់​ទូក​ម៉ាស៊ីន​ធំៗ ទៅ​ដឹក​ប្រេងសាំង​ពី​ចំណុច​កោះរ៉ុង យកមក​ស្តុក​ទុក​នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយ​នាំចូល​តាម​ច្រក​ផែ​កំ​ពេញ ស្ថិត​ក្នុងស្រុក​ស្ទឹងហាវ យ៉ាង
​គគ្រឹកគគ្រេង​។
​គេ​នៅតែ​មើលឃើញថា មេ​ឈ្មួញ​នាំ​សាំង​គេចពន្ធ​ឈ្មោះ កែវ ទូច នៅតែមាន​អំណាច​រកស៊ី​ដឹកជញ្ជូន ប្រេង​គេចពន្ធ​តាម​ដែនសមុទ្រ យកមក​លក់​ចែកចាយ​ពាសពេញ​ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ គ្មាន​នរណា​ហ៊ាន​អើត​មុខមក​រំខាន​ប៉ះពាល់​ទេ ដោយ​កន្លងទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​ទាំងនេះ​ខ្លាច​គាត់​រាប​ដូច​កន្ទេល​។ ប៉ុន្តែ
​មកទល់ពេលនេះ គេ​នៅតែ​សម្លឹង​មើលឃើញថា មិនទាន់មាន​មន្ត្រី​ណា​ដែល​ធ្វើ​ឲ្យ​មេ​ឈ្មួញ​នាំ​សាំង​គេចពន្ធ​ឈ្មោះ កែវ ទូច ហៅ​ចែ​០២ ក្រែង​ញញើត​ដដែល​។ គេ​និយាយថា លោក កើត សុធា​រ៉ា មេ​គយ​ចល័ត​ទើប​តែងតាំង​ថ្មី ធ្លាប់​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ ក៏​ជាម​នុស្ស​ជំនិត​របស់គាត់​ផងដែរ ដូច្នេះ​ជំនួញ​រកស៊ី​នាំចូល ប្រេងសាំង​គេចពន្ធ​របស់គាត់ នៅតែ​អាច​ដំណើរការ​ដោយ​រលូន​ល្អ​ដូច​មុន​ដដែល​។
​មេ​ឈ្មួញ​នាំ​សាំង​គេចពន្ធ​ឈ្មោះ កែវ ទូច ហៅ​ចែ​០២ ដែលជា​ប្អូនស្រី របស់លោក កែវ សុខ​ឃាង អតីត​ជា​មេ​គយ​ចល័ត ទូទាំងប្រទេស ថ្មីៗ​នេះ​ត្រូ​បាន​ទៅកាន់​តំណែង​ជា ប្រធាន​នាយកដ្ឋាន គ្រប់គ្រង​តំបន់​រួច​ពន្ធ ដ៏​មានអំណាច បាន​បោះសំដី អួត​ប្រាប់​គេឯង​ថា ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​ស្ថាប័នគយ របស់​រដ្ឋាភិបាល​គ្មាន​ប៉ះពាល់​នឹង
​មុខរបរ​របស់គាត់​នោះទេ​។ ការ​អួត​នេះ​ពិតជា​សម​ហេតុ​សម​ផល​ព្រោះ លោក កែវ សុខ​ឃាង បងប្រុស​ដែលជា​ខ្នងបង្អែក​របស់គាត់ នៅតែមាន​អំណាច​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​មន្ត្រី​គយ​ដដែល ដែល​អាចធ្វើ​ឲ្យ​គាត់ ប្រើប្រាស់​ឥ​ទ្ធ​ពល បងប្រុស ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​តាម​ទំនើងចិត្ត​។
​ការដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ តាម​ដែនសមុទ្រ​របស់​មេ​ឈ្មួញ ចែ​០២ ដោយ​ប្រើប្រាស់​ទូក​ធំៗ​ចំនួន​៤-៥​គ្រឿង អាច​ផ្ទុក​ប្រេងសាំង​គេចពន្ធ បាន​ជាង ១​ម៉ឺន​លីត្រ ហើយ​ទូក ដឹក​ប្រេង​នោះ​បន្ត​បណ្តាក់​គ្នា​ដឹក​ប្រេងសាំង​គេចពន្ធ​ពី​កោះរ៉ុង ឡើងមក​ស្ទឹងហាវ មិនដែល​ដាច់​ស្នូរ​ម៉ាស៊ីន​ទូក​នោះទេ​។ នៅពេល​ប្រេងសាំង​យកមក​ដល់​ផែ កំ​ពេញ មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ បាន​ប្រើប្រាស់​រថយន្ត​កូរ៉េ​ជាច្រើន​គ្រឿង ទៅ​ដឹក​ប្រេងសាំង​ចេញពី​ទីនោះ យកទៅ​ស្តុក​ទុក​ក្នុង​ទីតាំង​ដ៏​ធំ​មួយកន្លែង ស្ថិត​ក្នុងស្រុក​ស្ទឹងហាវ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផែ​កំ​ពេញ ដែល​នៅ​ទីនោះ​មាន​រថយន្ត​គ្រប់​ប្រភេទ ទៅ​ដឹក​ប្រេងសាំង​គេចពន្ធ យកមកចែក​ចាយ​លក់​បន្ត​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ បាន​យ៉ាង​ជោគជ័យ​ក្រោម​ការប្រើប្រាស់​អំណាច​រប​ស់បង​ប្រុស កែវ សុខ​ឃាង ក្រៅពី​តំណែង​ជា ប្រធាន​នាយកដ្ឋាន គ្រប់គ្រង​តំបន់​រួច​ពន្ធ គាត់​ក៏​ជាទី​ប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​ផងដែរ ។
​គេ​អាច​វាយតម្លៃ​បាន​ថា ក្នុង​មួយឆ្នាំៗ រដ្ឋ​គ្រាន់តែ​ការខាតបង់​ចំណូល​ពន្ធ គឺ​រាប់សិប​លាន​ដុល្លារ​ឯណោះ ដែល​មិនគួរ​រដ្ឋាភិបាល​ព្រងើយកន្តើយ​ចំពោះ​អំពើ​របស់​មេ​ឈ្មួញ កែវ ទូច​នេះ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​មានការ​បន្ត​យោគយល់​គ្នា មេ​គយ​ចល័ត​ថ្មី នឹងមិន​ហ៊ាន​ប៉ះពាល់​ដល់​មុខ​ជំនួញ រកស៊ី​ប្រេងសាំង​គេចពន្ធ​របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ នោះទេ អាចធ្វើ​ឲ្យ មេ​ឈ្មួញ កែវ ទូច ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​មុខរបរ រកស៊ី​នាំចូល​ប្រេងសាំង​គេចពន្ធ​កាន់តែខ្លាំង​លើស​ដើម ដែល​អាចមាន​មន្ត្រី​ធំៗ​ចូល​ហ៊ុន​ពួតដៃគ្នា​ពង្រឹង​លួច​ចំណូល​ពន្ធ​ជាតិ​ធ្វើ​មាន​ធ្វើបាន​រៀងៗ​ខ្លួន​។
​គេ​និយាយថា លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​គយ និង​រដ្ឋាករ មិនគួរ​នៅតែ​ប៊ុ​យ​រ៉ូ​ស្តាប់​តែ​របាយការណ៍​តែមួយ​មុខ​នោះទេ ល្មម​ឆ្លៀត​ពេលទំនេរ​ទៅពិនិត្យ​មើល ភាពអនាធិបតេយ្យ​នៃ​ការរកស៊ី​នាំចូល ប្រេងសាំង​គេចពន្ធ តាម​ដែនសមុទ្រ​ដែល​ប្រព្រឹត្ត​ដោយ​មេ​ឈ្មួញ កែវ ទូច ប្អូនស្រី​សំណ​ប់​ចិត្ត​របស់លោក កែវ សុខ​ឃាង ប្រធាន​នាយកដ្ឋាន គ្រប់គ្រង​តំបន់​រួច​ពន្ធ ឡើងវិញ​ជាបន្ទាន់ ព្រោះថា​ភាព​អសកម្ម​មួយ​នេះ​បាន​បំផ្លាញ​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ណាស់​ក្នុង​មួយឆ្នាំៗ​។ គេ​សង្ឃឹមថា លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ​ត្ន័ នឹងមាន​វិធានការ ចំពោះ​ករណីនេះ ក្នុងការ​លុបបំបាត់​អំពើ​រត់ពន្ធ​ប្រេងសាំង​ខុសច្បាប់​ពី​ចំណុច
​កោះរ៉ុង​នេះ ដើម្បី​ទាញយក​ប្រាក់ចំណូល​ពន្ធ​ជូន​ជាតិ​ឡើងវិញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya