ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» Breaking News, ព័ត៌មានជាតិ » អាជ្ញាធរ​លេង​ធម៌​ក្តៅ​ទើប​ឧកញ៉ា នួន សុន ស្លូត​

អាជ្ញាធរ​លេង​ធម៌​ក្តៅ​ទើប​ឧកញ៉ា នួន សុន ស្លូត​

​ភ្នំពេញ ៖ ដី​កម្មសិទ្ធិ​របស់​រដ្ឋ​មួយ កន្លែង​ទំហំ​ជាង​៣​ហិកតា​ស្ថិតនៅ​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែល​លោក​ឧកញ៉ា នួន សុន បាន ជួល​ពី​ក្រសួង កសិកម្ម ដើម្បី​ចែកចាយ​ផល​នេសាទ តែ​បច្ចុប្បន្ន​ឡូត៍ នេសាទ​ត្រូវ​រដ្ឋ​ដកហូត​អស់​វិញ​នោះ ដី​នេះ​ត្រូវ​ទុកចោល​ហើយ​លោក​ឧកញ៉ា បាន​កាយ​ដី​លើក​ជា​ទំនប់​ជាប់​ផ្ទះ
ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​អាជីវកម្ម​ដេប៉ូ​ខ្សាច់ ដោយ​គ្មាន​ច្បាប់ ហើយ​មានប្រតិកម្ម​ពី​ប្រជា ពលរដ្ឋ​ទើប​អាជ្ញាធរ​ចុះទៅ​កាយ​ដី​លុប វិញ​ហើយ​ផ្អាក​សកម្មភាព​ទាំងស្រុង ទើប​លោក​ឧកញ៉ា​រាង​ស្លូត​បន្តិច  ។​
ប្រជាពលរដ្ឋ​រស់នៅ​ជាប់​នឹង​ទីតាំង​នោះបាន​និយាយថា ដី​នេះ​ជា​ដី របស់​ក្រសួងកសិកម្ម​ហើយ​បាន​ជួល​ទៅឱ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​នួន សុន ធ្វើជា​ទីតាំង​ចែកចាយ​ផល​នេសាទ​រយៈពេល​១៥​ឆ្នាំ ប៉ុន្ដែ​ក្រោយពី​រាជរដ្ឋាភិបាល​បាន កាត់​ឡូត៍​នេសាទ​ឱ្យ​ប្រជាពលរដ្ឋ​នេសាទ​តាម​លក្ខណៈ​គ្រួសារ​អស់​ទៅ ទីតាំង​នេះ​ក៏​ទុកចោល​ទំនេរ​ទើប​លោក​ឧកញ៉ា​នឹក យក​ដី​នោះ​ប្រកប​អាជីវកម្ម​ដាក់​ជា​ដេប៉ូ​ខ្សាច់​វិញ ដោយ​បារ​ជីក​កាយ​ដី​លើក​ជា​ទំនប់ ជាប់​ផ្ទះ​របស់​ពួកគាត់​មិនបាន​និយាយ​ជាមួយ​ប្រជា​ពល​ឬ​សុំច្បាប់​ពី អាជ្ញាធរ​ខណ្ឌ​ឬ​ក្រុង​ឡើយ ។
​ការជីក​កាយ​ដី​នេះ​បាន ធ្វើឱ្យ​ផ្ទះ​របស់​ពួកគាត់​ប្រេះស្រាំ​ជាច្រើន​កន្លែង ហើយ​ពេល​បូម​ខ្សាច់​ដក់​ទឹក​ហូរ​ជ្រាប​ក្លាយជា​ភក់ជ្រាំ ហើយ​ពេល​ខ្សាច់​ស្ងួត ក្លាយជា​ហុយ​ទ្រលោម​ចូល ពេញ​ផ្ទះ​របស់​ពួកគាត់​និង​ប៉ះពាល់​បរិស្ថាន និង​សុខភាព​យ៉ាងធ្ងន់ធ្ងរ ។
​លោក កូប ស្លេះ អភិបាលរងខណ្ឌ ឫស្សីកែវ​បានឱ្យដឹងថា ការចុះ​ទប់ស្កាត់ សកម្មភាព​ទីតាំង​បម្រុង​ធ្វើ​អាជីវកម្ម ខ្សាច់​ខាងលើ​គឺធ្វើឡើង​តាម​ការបញ្ជា របស់លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ឫស្សីកែវ​បន្ទាប់ពី​មានប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផល ប៉ះពាល់​ទាំងនោះ ។ លោក កូប ស្លេះ បន្ដថា ទីតាំង​ខាង លើ​អតីត​បាន​ជួល​ដី​រដ្ឋ​ដើម្បី​ធ្វើ
​អាជីវកម្ម ចែកចាយ​ផល​នេសាទ​តែបើ​កែប្រែ​ធ្វើ​អ្វី​ផ្សេង​ត្រូវតែ​មានច្បាប់ ត្រឹមត្រូវ​ហើយ ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជា ពលរដ្ឋ​ឱ្យអស់​ទើប​អាច​ដំណើរការបាន បើ​មិន​ដូច្នេះ​ទេ​មិនអាច​ធ្វើ​អ្វី​បានឡើយ ។ បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បាន​ចុះ​ផ្អាក​សកម្មភាព​កាយ​ដី​លើក ទំនប់ ខាងលើ​លោក​ឧកញ៉ា​នួន សុន ក៏បាន​យល់ ព្រម​តាម
​អាជ្ញាធរ​ខណ្ឌ​ដោយ​ឱ្យ​តំណាង​ចូលរួម​ផ្ដិតមេដៃ​លើ​កំណត់ហេតុ​ដោយ មាន​អាជ្ញាធរ​ខណ្ឌ សង្កាត់ មេ​ប៉ុស្ដិ៍​រដ្ឋបាល​ផងដែរ ។
​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ និយាយថា ដី​របស់​ក្រសួងកសិកម្ម​ដែល ជួល​ទៅឱ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា នួន សុន ដើម្បី​ធ្វើ​ទីតាំង​ចែកចាយ​ផល នេសាទ​នោះ សរុប​ទាំងអស់​មាន​ជាង​៣​ហិកតា ប៉ុន្ដែ​បច្ចុប្បន្ន​ដី​នោះ​នៅសល់​មិន ដល់​១​ហិកតា​ផង​ដោយ​ភាគី​ទាំង​២​បាន​ឃុបឃិត​គ្នាយ​កដី​របស់​រដ្ឋ​លក់​ចែក គ្នា​អស់ហើយ​ធ្វើ​សំណង់​រឹងមាំ​អស់​ទៅហើយ ដោយសារតែ​អំពើពុករលួយ​ដូច្នេះ​ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​អង្គភាព​ប្រឆាំង អំពើ ពុករលួយ​មេ​ត្ដា​ស៊ើបអង្កេត​រឿងនេះ​ឡើងវិញ​ផង បើ​មិន​ដូច្នេះ​ទេ​ជនខិលខូច​ពិត ជា​កេងប្រវ័ញ្ច​យក​ដី​កម្មសិទ្ធិ​របស់​រដ្ឋ លក់​ធ្វើ​មាន​ធ្វើបាន​អស់​មិន​ខាន​។ ប្រជាពលរដ្ឋ​សួរថា តើ​អាជ្ញាធរ​ជា​អ្នកលក់​ឬ​ក្រសួងកសិកម្ម​លក់​ឬក៏​លោក​ឧកញ៉ា លក់​? ដី​រដ្ឋ​ក៏ដូចជា​ដី​របស់​ប្រជាជន​ទូទាំងប្រទេស​ដែរ ព្រោះ​រដ្ឋ​កើត​មកពី​ប្រជាជន ដូច្នេះ ដី​រដ្ឋ​គឺជា​ដី​ប្រជាជន​ទាំងអស់គ្នា មិនត្រូវ​ជនខិលខូច​លួច​លក់​យកលុយ​ធ្វើជា​សេដ្ឋី​ម្នាក់ ឬ​ពីរ​នាក់​នោះទេ​។ សូម​រាជរដ្ឋាភិបាល​ស្រាវជ្រាវ​ករណីនេះ​ផង ថា​តើនរ​ណាខ្លះ​ថ្លើមធំ​ពាសមេឃ​ហ៊ាន​លក់​ដី​រដ្ឋ​?៕ តា​បណ្ឌិត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya