ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» ព័ត៌មានជាតិ » បង្ក្រាបបាន​ចោរឆក់ ចាស់វស្សា៤នាក់ ចូល​គុក​ព្រៃ​ស ជា​លើក​ទី៤

បង្ក្រាបបាន​ចោរឆក់ ចាស់វស្សា៤នាក់ ចូល​គុក​ព្រៃ​ស ជា​លើក​ទី៤

(ភ្នំពេញ)៖ នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្រុមចោរឆក់០៤នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ បន្ទាប់ពី​ជនសង្ស័យ​ទាំងនេះ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ម្នាក់​ឈ្មោះ ALYSSA CASEY កាលពី​វេលា​ម៉ោង២២និង០០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែល​ជនរងគ្រោះ​កំពុង​ដើរ​និយាយ​ទូរស័ព្ទ នៅ​ចំណុច​ក្រោយ​វត្ត​ស្វាយ​ពពែ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

កន្លងមក​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​បង្ក្រាប​បទល្មើស​ជាច្រើន​ករណី​ទាន់ពេលវេលា ជាពិសេស​បទល្មើស​ចោរឆក់​ដ៏​សកម្ម ក៏ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាបបាន​ជាច្រើនលើក និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ជាច្រើន​នាក់​រួចមកហើយ។ ទន្ទឹម​ជាមួយគ្នានេះ ក្រៅពី​ការលះបង់​កម្លាំងកាយ កម្លាំងចិត្ត និង​ពេលវេលា ក្នុងការ​ល្បាត​ពួនស្ទាក់​ទាំងយប់​ទាំង​ថ្ងៃ សមត្ថកិច្ច​ក៏បាន​ប្រថុយប្រថាន​អាយុជីវិត ប្រឈម​ជាមួយ​គ្រោះថ្នាក់ ក្នុងការ​ប្រដេញ​តាម ចាប់​ក្រុមចោរឆក់​ទាំងនេះ​ដូចគ្នា​ផងដែរ។

ជាក់ស្តែង ករណី​ឆក់​កាបូប​ជនបរទេស​ខាងលើ បាន​បណ្តាល​ឲ្យ​ជនរងគ្រោះ ដួល​របួស​ដាច់ កែងដៃ បាតដៃ និង​ចង្កេះ ហើយ ក្នុង​ប្រតិបត្តិ​ការពង្រាយ​កម្លាំង​តាមដាន​ពួនស្ទាក់ និង​ប្រដេញ​តាម​បង្ក្រាប​ក្រុមចោរឆក់​នេះ ក៏បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ​ម្នាក់ គឺ​លោក​វរសេនីយ៍ទោ ម៉ាំង សុខ​លុច នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ ជួប​គ្រោះថ្នាក់ ដួល​ម៉ូតូ​ប្រេះ​ឆ្អឹង​ក្បាលជង្គង់​ម្ខាង របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស​ផងដែរ។

ជនដៃដល់​បាន​សារភាពថា រូបគេ​ឈ្មោះ ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី អាយុ២៥ឆ្នាំ ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប ជនបរទេស​ឈ្មោះ ALYSSA CASEY បណ្តាល​ឲ្យ ជនរងគ្រោះ ដួល​របួស ពិតប្រាកដ​មែន ហើយ​កន្លងមក​រូបគេ​រួមជាមួយ​បក្ខពួក តែងតែ​ធ្វើ​សកម្មភាព​ឆក់​វត្ថុ​មានតម្លៃ​ពី​អ្នកដំណើរ រាប់សិប​លើក​រហូតដល់​ចាំ​មិន​អស់ ក្នុងភូមិ​សាស្ត្រ​ទូទាំង​រាជធានី​ភ្នំពេញ តាមផ្លូវ​ស្ងាត់ មិនសូវមាន​មនុស្ស​ឆ្លងកាត់ ឬ​មិនមាន វត្តមាន​សមត្ថកិច្ច លើសពីនេះទៅទៀត រូបគេ(ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី) ក៏​ធ្លាប់​ជាប់គុក​ព្រៃ​ស ចំនួន០៣ដង​រួចមកហើយ។

លើក​ទី១ ក្នុងអំឡុង​ឆ្នាំ២០១៣ រូបគេ ( ប៊ុន ឆៃ ) ជាមួយ​បក្ខពួក​ឈ្មោះ ម៉េង តែងតែ​ធ្វើ​សកម្មភាព​ឆក់​ជាប្រចាំ​យកលុយ ទិញ​ថ្នាំញៀន​ជក់ រហូត​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌចំការមន ឃាត់ខ្លួន​បាន​ទាំង០២នាក់ បន្ទាប់ពី​ពួកគេ​បាន​យក ទូរស័ព្ទដៃ​មួយគ្រឿង ម៉ាក​Samsung ដែល​ឆក់​បាន​ពី​ជនបរទេស ទៅ​ប​ញ្ជាំ​នៅ​ម្តុំ​ផ្សារកណ្តាល។ ហើយ​សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន ពួកគេ​ទៅ​តុលាការ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ព្រៃ​ស រយៈពេល១ឆ្នាំ ដោយ​ចេញពី​ពន្ធនាគារ ក្នុងអំឡុង ខែមេសា​ឬ​ឧសភា ឆ្នាំ២០១៤ ។

លើក​ទី២ គឺ​ក្រោយពេល​ចេញពី​ពន្ធនាគារ​លើក​ទី១ រូបគេ ប៊ុនឆៃ បាន​ប្តូរ​ឈ្មោះ​ទៅជា​ឈ្មោះ ប៊ុន ហួត វិញ រួមជាមួយ​ឈ្មោះ ម៉េង បាន​បន្ត​មុខរបរ​ដើរ​ឆក់​ជា​បន្តទៀត ហើយ​ពួកគេ​ចេញ​ឆក់​ស្ទើរ​រាល់ថ្ងៃ មាន​ថ្ងៃ​ខ្លះ ចេញ​ឆក់​រហូត ៥ទៅ៦លើក​ក្នុង១ថ្ងៃ​ក៏មាន ក៏ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌដូនពេញ ឃាត់ខ្លួន​រូបគេ (ប៊ុនឆៃ ឬ ប៊ុន​ហួត) បាន​នៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ខណៈពេល ពួកគេ​បាន​ឆក់​ទូរស័ព្ទដៃ​ពី​ជនបរទេស ឯ​ឈ្មោះ ម៉េង បាន​រត់​រួច ហើយ​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បញ្ជូន​រូបគេ ទៅ​តុលាការ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ជា​លើក​ទី២ រយៈពេល១ឆ្នាំ​ទៀត ដោយ​ចេញពី ពន្ធនាគារ​វិញ ក្នុង​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ ។

លើក​ទី៣ គឺ​ក្រោយពេល​ចេញពី​គុក​លើក​ទី២ រូបគេ(ប៊ុនឆៃ ឬ ប៊ុន​ហួត) បាន​ប្តូរ​ឈ្មោះ​ទៅ​ឈ្មោះ ជា ធី វិញ ហើយក៏​ស្វែងរក​បក្ខពួក ដើម្បី​បន្ត​មុខរបរ​ឆក់​ទៀត តែ​ពួកគេ​ទើបតែ​ធ្វើ សកម្មភាព​ឆក់ បាន​ចំនួន​ប្រហែល២០លើក ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ រាជធានី ភ្នំពេញ​ក្នុង​ខណ្ឌដូនពេញ ឃាត់ខ្លួន​បានជា​លើក​ទី៣ ក្នុង​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ខណៈពេលដែល​រូបគេ​ជាមួយ​ឈ្មោះ ម៉េង បានធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់ កំពុង​ដើរ​ម្នាក់ឯង នៅ​ខាងលិច​ផ្សារកណ្តាល តែ​ឈ្មោះ ម៉េង បាន​រត់​រួច​ម្តងទៀត ឯ​រូបគេ(ប៊ុនឆៃ ឬ ប៊ុន​ហួត ឬ​ជា​ធី) ត្រូវបាន​អាវុធហត្ថ រាជធានី​ភ្នំពេញ​បញ្ជូន ទៅ​តុលាការ​ផ្តន្ទារ​ទោស ដាក់ពន្ធនាគារ​ព្រៃ​ស ជា​លើក​ទី៣ រយៈពេល១ឆ្នាំ​ទៀត ដោយ​ចេញពី​ពន្ធនាគារ​វិញ នៅ​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១។

នៅតែ​មិន​រៀងចាល ក្រោយពេល​ចេញពី​ពន្ធនាគារ​លើក​ទី៣ ឈ្មោះ ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី បាន​ស្វែងរក បក្ខពួក ដើម្បី​បន្ត​មុខរបរ ជា​ចោរឆក់​ទៀត ដោយ​លើក​នេះ​រូបគេ និង​បក្ខពួក​ធ្វើ​សកម្មភាព​ឆក់​ទើបតែ​បាន​ប្រហែល១៧លើក ក៏ត្រូវ​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ ពួនស្ទាក់ ឃាត់ខ្លួន​រូបគេ​បាន​ម្តងទៀត ក្នុង​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ​តែម្តង។ ហើយ​នៅ ព្រឹក​មិញ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង បញ្ជូន​ក្រុម​ពួកគេ​សរុប៤នាក់ ទៅ​តុលាការ​ដើម្បី ផ្តន្ទាទោស​តាមច្បាប់ ដូច្នេះ​សម្រាប់​ឈ្មោះ ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី ក៏មាន​វាសនា​បាន​ចូល​គុក​ជា​លើក​ទី។

លើក​នេះ​ឈ្មោះ ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី អាច​នឹង​គ្មាន​ឱកាស បាន​ចេញមក​ម្តងទៀត​ឡើយ ព្រោះ​ធ្លាប់​ជាប់គុក​ដល់​ទៅ៣ដង​រួចមកហើយ រីឯ​សកម្មភាព​ឆក់​របស់​ក្រុម​គេ​ម្តង​ហើយ​ម្តងទៀត មិន​ត្រឹមតែ​ធ្វើ​ជន រងគ្រោះ​ដួល​របួស​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ក គ្រោះថ្នាក់​ដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់ ឲ្យ​របួស​ធ្ងន់ធ្ងរ ខណៈពេលដែល បាន​ពួនស្ទាក់​និង​តាម​ប្រ​ម៉ាញ់​ក្រុម​គេ រហូត​សមត្ថកិច្ច​ម្នាក់នេះ ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​ផងដែរ។

ជា​ចុងបញ្ចប់ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន​ទូទៅ សូមជួយ​សហការ​ណ៍​ផ្តល់ ព័ត៌មាន​គ្រប់​រូបភាព ដែល​សង្ស័យថា ជា​មុខសញ្ញា​ជនល្មើស ដើម្បី​ឲ្យ​សមត្ថកិច្ច អាច​ចាត់​វិធានការណ៍​ទប់ស្កាត់​និង​បង្ក្រាប ពួក​ក្រុមចោរ​ទាំងនេះ បាន​ទាន់ពេលវេលា៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya