ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     ប្រតិកម្ម​ខ្លាំង! ប៉ូលិស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ជំរិត​ទារប្រាក់​ចំនួន១,០០០ដុល្លា​បានសម្រេច ជា​ថ្នូរ​ដោះលែង​ជនសង្ស័យ នៅ​ភ្នំពេញ​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » គ្រឿង​សព្វាវុធ​ជាច្រើន​ប្រភេទ សម្រាប់ធ្វើ​សឹកសង្គ្រាម ត្រូវបាន​កម្លាំង​តម្រួត នៃ​ស្នងការដ្ឋាន​ខេត្ត​ឡាំ​ភូ​ន ធ្វើការ​រឹបអូស​បាន នៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់

គ្រឿង​សព្វាវុធ​ជាច្រើន​ប្រភេទ សម្រាប់ធ្វើ​សឹកសង្គ្រាម ត្រូវបាន​កម្លាំង​តម្រួត នៃ​ស្នងការដ្ឋាន​ខេត្ត​ឡាំ​ភូ​ន ធ្វើការ​រឹបអូស​បាន នៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់

ថៃ ៖ គ្រឿង​សព្វាវុធ​ជាច្រើន​ប្រភេទ សម្រាប់ធ្វើ​សឹកសង្គ្រាម ត្រូវបាន​កម្លាំង​តម្រួត នៃ​ស្នងការដ្ឋាន​ខេត្ត​ឡាំ​ភូ​ន ធ្វើការ​រឹបអូស​បាន នៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់ បន្ទាប់ពី​មានការ​សង្ស័យ ព្រមទាំង​បានដាក់​កម្លាំង​ឲ្យ​ធ្វើការ​ស៊ើប​អ​ង្គេ​ត​អស់​មួយរយៈ​រួចមក ។ គួរ​បញ្ជាក់ថា នាពេល​កន្លងមក នៅត្រង់ចំណុច​ផ្ទះ​លេខ១៣១ ក្នុងភូមិ២ ឃុំ​សិរី​បួ​បាន ស្រុក​មឿង ខេត្ត​ឡាំ​ភូ​ន ប្រទេស​ថៃ គឺ​ប្រជាពលរដ្ឋ​ធ្លាប់បាន​រាយ​ការ​ថា គេ​ឧស្សាហ៍ ឮស្នូរ​ផ្ទុះអាវុធជារឿយៗ ដូចជា​បាញ់​នៅពេល​មេឃ​ភ្លៀង​ជាដើម ។

ដោយមាន​ការសង្ស័យ ទើប​លោក អ​ដុន រុន​ភេទ មេបញ្ជាការ​ក្រុម​តម្រួត ខេត្ត​ឡាំ​ភូ​ន បានដាក់​កម្លាំង​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ទៅលើ​ប្រភព​ខាងលើ ដើម្បី​ច្បាម និង​កំណត់​យកមុខ​សញ្ញា​នេះ ឲ្យ​បាន​ច្បាស់ ក្នុងការ​បង្ក្រាប​ដោយ​ម្ចាស់ផ្ទះ​នេះ មានឈ្មោះ ប្រាក់​ឆ័ន ចៈវៈ​នៈ ភេទ​ប្រុស អាយុ៤៨ឆ្នាំ មុខរបរ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍ និង​មាន​បើក​ជា​ផ្ទះជួល​ផង ។ បន្ទាប់ពី​សិក្សា​ទៅលើ​មុខសញ្ញា​បាន​ច្បាស់​ហើយ​នោះ នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ណាត់​វុ​ធ ឈុន​ហាក់​ណាន់ បាន​ដឹកនាំ​កម្លាំង ដែល​ក្នុងនោះ​មាន​កម្លាំង​តម្រួត​ខេត្ត និង​យោធា​ខេត្ត ផ្នែក​រក្សា​សន្តិសុខ បានធ្វើការ​ឡោមព័ទ្ធ​លំនៅដ្ឋាន​ខាងលើ ព្រមទាំង​បាន​ចូលទៅ​ឆែកឆេរ​ខាងក្នុង​ផ្ទះ គឺ​បាន​ប្រទះឃើញ​មាន​អាវុធ​ជាច្រើន​ប្រភេទ ប្រមាណ​ជិត២០មុខ ដែល​សុទ្ធសឹង​ជា​អាវុធ​សម្រាប់ធ្វើ​សឹកសង្គ្រាម ។ ក្នុងនោះ​រួមមាន​ដូចជា កែវឆ្លុះ​សម្រាប់​បាញ់ ជើង​ទម្រ​សម្រាប់​បាញ់ គ្រាប់​រ៉ុក្កែត កាំភ្លើងខ្លី ស្វ័យប្រវត្តិ​ប្រភេទ PG7 និង​ឧបករណ៍​ពាក់ព័ន្ធ​នឹង​អាវុធ​សង្គ្រាម ដែលមាន​តម្លៃ​សរុប​ជា​ទឹកប្រាក់ រាប់លាន​បាត ។ ក្រោយពី​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ ដែលជា​មុខសញ្ញា​សង្ស័យ​រួចមក កម្លាំង​ក៏បាន​រៀបចំ​បញ្ជូន​ខ្លួន រួម​ជាមួយនឹង​វត្ថុតាង ទៅកាន់​ស្នងការដ្ឋាន​តម្រួត​ខេត្ត​ឡាំ​ភូ​ន ដើម្បី​សាកសួរ​បន្ត​ដោយ​ចង់ដឹងថា តើ​ជនសង្ស័យ​ជា​មុខសញ្ញា​ក្រុម​ភេរវកម្ម​ណាមួយ ឬក៏ ជា​មុខសញ្ញា​ជួញដូរ​អាវុធជាតិផ្ទុះ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya