កំពង់ចាម ៖ កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៣ នៅចំណុចអណ្តូងជ្វា ភូមិប្រសុំ ឃុំរអាង ស្រុកកំពង់សៀម ។ ជនសង្ស័យចោរឆក់ដែលសមត្ថកិច្ចចាប់ខ្លួនបានឈ្មោះ ឃិន តុលា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំណែកម្ចាស់កាបូបឈ្មោះ ដន លីនណា ភេទស្រី អាយុ២៦ឆ្នាំ ហើយនៅក្នុងកាបូបនោះមាន លុយ៨ម៉ឺនរៀល ទូរស័ព្ទមួយគ្រឿង និងអត្តសញ្ញាណប័ណ្ណមួយសន្លឹក ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានកាបូប ប្រគល់ឱ្យទៅម្ចាស់ដើមគេវិញ និងម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ជិះធ្វើសកម្មភាពផងដែរ ៕