ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ស្រី​សាច់​កាំ គ្រាន់តែ​ប្តី​មិន​ឲ្យ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ បែរជា​ផឹកថ្នាំ​សម្លាប់ខ្លួន​

ស្រី​សាច់​កាំ គ្រាន់តែ​ប្តី​មិន​ឲ្យ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ បែរជា​ផឹកថ្នាំ​សម្លាប់ខ្លួន​

​ប៉ៃលិន ៖ ស្ត្រី​គិត​ខ្លី​ម្នាក់​ទើបនឹង​សម្រាលកូន​បាន​៥​ខែ យក​ថ្នាំពុល​ប្រភេទ​ទឹក​ខៀវ​លេខ​៤៨​លាយ​ជាមួយ​ស្រាស​ផឹក​នៅក្នុង​បន្ទប់ បណ្តាលឱ្យ​ក្អួតចង្អោរ បែកពពុះមាត់​ស្គុល ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​០១ វិច្ឆិកា ២០១៣ ស្ថិតនៅ​ភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​។ នេះ​បាន​ចំ​ជា​ស្រី​សាច់​កាំ​មែន​ប្តី​អោយនៅ​ផ្ទះ​ស្រួល​ហើយ​មិន​នៅ បែ​ជា​ខឹង​ប្តី​មិន​ឲ្យ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទៅវិញ​។​
​ស្ត្រី​រូ​នេះ​មានឈ្មោះ ច​ន ឌី អាយុ​៣២​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ខាងលើ មាន​ស្រុកកំណើត​ភូមិ ប៉ិន​ស្វាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ បើតាម​បុរស​ជា​ប្តី​ឈ្មោះ ធិ​ន ប៊ុនធឿន អាយុ​៣៧​ឆ្នាំ ប្រាប់​ឱ្យដឹងថា ខណៈ​រូបគេ​កំពុងតែ​ដេកលក់​នៅក្នុង​ផ្ទះ ក្បែរ​ប្រព​ន្ឋ​របស់ខ្លួន​ស្រាប់តែ​ឭ​សម្លេង​នាង​ក្អួតចង្អោរ និង​ធុំក្លិន​ទឹក​ថ្នាំពុល ទើប​ក្រឡេក​មើលឃើញ​មាន​ដប​ថ្នាំពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ​នៅក្បែរ ខ្លួន​ក៏​ស្ទុះ​ទៅ​ចាប់​យកចេញ ហើយ​សួរនាំ​នាង​ប្រាប់ថា ដោយសារ​ខឹង​គាត់​មិនឱ្យ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​
​បុរស​ជា​ប្តី​បន្តថា គាត់​ក៏​ចង់ឱ្យ​ប្រព​ន្ឋ​ទៅធ្វើ​ការ​នៅ​ទី​នោះដែរ តែដោយសារ​នាង​ទើបតែ​សម្រាលកូន​បាន​៥​ខែ មិនទាន់​រឹង​ដៃជើង​ផង ហើយ​កូន​នៅ​តូច​ពិបាក​រក​ទឹកដោះគោ​ឱ្យ​បៅ​ខ្លាំងណាស់ មិនទាន់​ឱ្យទៅ​ធ្វើការ​បានទេ រង់ចាំ​ទាល់តែ​កូន​ធំ​បន្តិច គាត់​នឹង​ឱ្យទៅ​ធ្វើ​ការមិន​ឃាត់ឃាំង​នោះឡើយ​។​
​ក្រោយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​គ្រូពេទ្យ ស្ត្រី​រងគ្រោះ​អាច​រួចផុតជីវិត​ពី​សេចក្តីស្លាប់​ហើយ​នៅពេលនេះ​៕ ដោយ រីឆាត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya