កំពង់ឆ្នាំង ៖ ករណីពស់ចឹងនៅក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្មានខែចុងក្រោយនេះ មានការកើតឡើងជាបន្តបន្ទាប់ ដែលអ្នកខ្លះឈានដល់ស្លាប់ អ្នកខ្លះរបួសធ្ងន់ដល់ កាត់ដៃ កាត់ជើង ពិការអវៈយវៈមួយចំនួនទៀតផង។
ជាស្តែង កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងបន្ទាយកងពលតូចអន្ដរាគមន៍លេខ១ ស្ថិតក្នុងឃុំ ស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ ឆ្នាំង មានស្ដ្រីម្នាក់ត្រូវពស់ពព្លាក់ចឹក ធ្វើឱ្យមានអាការចុកចាប់យ៉ាង ខ្លាំង និងដួលនៅកន្លែងដើរមិនរួច ហើយស្រែកហៅបុរសជាប្ដីឱ្យជួយ ខណៈដែលស្ដ្រីរូបនេះចេញពីបន្ទប់ទៅបត់ជើងតូចនៅក្បែរផ្ទះ។
ស្ដ្រីដែលត្រូវពស់ចឹកឈ្មោះសុខ ស្រស់ អាយុ៤១ឆ្នាំស្នាក់នៅក្នុងកងពលតូចអន្ដរា គមន៍លេខ១ជាមួយនឹងប្ដី ។
ប្ដីស្ដ្រីរងគ្រោះឈ្មោះចាន់ វាសនាបាន ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុវេលា ម៉ោងប្រមាណជា១យប់ប្រពន្ធរបស់គាត់ បានចេញពីក្នុងផ្ទះទៅបត់ជើងតូចនៅ ខាងក្រៅផ្ទះ ពេលត្រឡប់មកវិញក៏ស្រាប់ តែត្រូវពស់ពព្លាក់ប៉ុនមេដៃចឹកចំជើង ខាងឆ្វេងបណ្ដាលឱ្យរងរបួសនិងចុកចាប់ តែម្ដងមិនអាចដើរទៅមុខទៀតបានហើយ បានហៅគាត់ឱ្យមកជួយ ។
រហូតមកដល់ ពេលនេះអាការ នៃពស់ចឹករបស់ស្ត្រីរងគ្រោះខាងលើមានសភាព ធូរស្រាលបន្ដិចហើយ៕