សៀមរាប ៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ការដោះលែង ក្រុមអ្នកនេសាទជនជាតិវៀតណាមទាំង៦នាក់ ធ្វើឡើងដោយលោក ហុក ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ។
លោក ហុក ពៅ មានប្រសាសន៍ថា អ្នកនេសាទទាំង៦នាក់ បទល្មើសរបស់ពួកគាត់ ទណ្ឌកម្មពី១ខែទៅ១ឆ្នាំ ដូច្នេះលក្ខខណ្ខនៃការឃុំខ្លួនតាមមាត្រា២០៩ ចំណុច ទី៣មានន័យថា ការឃុំខ្លួនមិនឲ្យលើសពី៤ខែទេ ប៉ុន្ដែអាចពន្យារពេលបាន២ខែ ហើយកថាខណ្ឌមួយទៀតចែងថាមិនឲ្យឃុំខ្លួនលើសពាក់កណ្ដាលអប្បរមា នៃទោសទេ។
ជនជាតិវៀតណាមទាំង៦នាក់ដែលតុលាការបានដោះលែងនោះ ឈ្មោះ ទី១.ង្វៀង យាំងវេង, ទី២. ង្វៀង យាំងវើក, ទី៣. ង្វៀង យាំងយ៉ុង, ទី៤.ង្វៀង យាំងហុង, ទី៥. ង្វៀង យាំងយ៉េប និងទី៦. ង្វៀង យាំងយឹង ៕