ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ក្រសួង​សង្គមកិច្ច​គឺ​រឿង​ក្របខ័ណ្ឌ​ពិសេស​ប្រហែល​ពាក់ព័ន្ធ​កូន ប្អូន​នឹង​បក្ខពួក​ច្រើន ?​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់​ថ្មាំ​តិចតួច នៅ​ផ្នែក​ខ្លះ​អគារ​ជាន់​ទី២និង​ទី៣ នៃ​អគារ​ធំ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||     ផ្ទះ​ទទួល​ទិញ​នៅ​ផល​ចោរកម្ម​ពី​ឡាន​ដឹក​ប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង កំពុង​លួច​សំ​ង៉​ទិញ​យ៉ាង​រំភើយ​  ||     ចាប់​ឡាន​ដឹកឈើ​ប្រណិត​មួយគ្រឿង មិនបាន​មួយ​ដង្ហើមចង្រិត​លែង​វិញ​បាត់​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់ថ្នាំ​តិចតួច នៅ​អគារ​ធំ ផ្នែក​ខ្លះ​នៃ​ជា​ន់ទី២និង​ទី៣ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ចិត្តខ្មៅ! ម្តាយ​ចាប់ចង​កូនតូច​ផ្អោប​នឹង​ជណ្ដើរ​ផ្ទះ ដើម្បី​ព្រមាន​អតីត​ប្តី

ចិត្តខ្មៅ! ម្តាយ​ចាប់ចង​កូនតូច​ផ្អោប​នឹង​ជណ្ដើរ​ផ្ទះ ដើម្បី​ព្រមាន​អតីត​ប្តី

អន្តរជាតិ ៖ ហេតុការណ៍​នេះ​បានកើត​ឡើង ក្នុង​ទីក្រុង Leiyang ភាគខាងត្បូង​ខេត្ត Hunan ប្រទេស​ចិន។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ពី​ការ​សែត The Paper ។

ស្ត្រី​ជា​ម្តាយ​ចិត្ត​ព្រៃផ្សៃ​ជនជាតិ​ចិន​ម្នាក់ បាន​ចាប់ចង​កូន​ខ្លួនឯង​ផ្អោប​នឹង​ជណ្តើរ​ផ្ទះ​ទាំង​មិន​ប្រណី​ដៃ ដោយសារ​ក្តៅក្រហាយ​ចិត្ត​ជាមួយ​អតីត​ស្វាមី​ដែល​បាន​លែងលះគ្នា​រួចស្រេច តែ​មិន​ផ្តល់ប្រាក់​ឧបត្ថម្ភ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​គ្រប់គ្រាន់។

ស្ត្រី​ជា​ម្តាយ​ចិត្តខ្មៅ​មិនត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​ខាងលើនេះ ត្រូវបាន​គេ​រាយការណ៍​ថា ខឹង​នឹង​អតីត​ស្វាមី​របស់​នាង​យ៉ាងខ្លាំង ដោយសារ​ឲ្យ​លុយ​មិន​គ្រប់​ចំនួន ក្នុងការ​ជួយឧបត្ថម្ភ​ចិញ្ចឹម​កូន គឺ​ឲ្យ​បានត្រឹមតែ ១,០០០យ័ន (ប្រហែលជា ១៥០ដុល្លារ​អាមេរិក) ខុសពី​ការ​សន្យាថា​ឲ្យ ៣០០ដុល្លារ​ក្នុង​មួយខែ។

នាង​បែរជា​ជះ​កំហឹង​ដោយ​ការធ្វើ​ទារុណកម្ម​លើ​កូនប្រុស​តូច​របស់ខ្លួន ទាំង​គ្មាន​កំហុស​ទៅវិញ។ នាង​បាន​យក​ស្កុ​ត​មក​ចង​រុំ​កូន​ផ្អោប​នឹង​ជណ្ដើរ​ផ្ទះ រួច​ថតរូប​ផ្ញើ​ទៅ​ឲ្យ​ប្តី​របស់​នាង​មើល តាមរយៈ​បណ្តាញ​សង្គម WeChat របស់​ចិន ដើម្បី​ទុកជា​ការព្រមាន។

ភ្លាមៗក្រោយ​កើតហេតុ បុរស​ជា​ប្តី​ក៏បាន​ផ្ញើ​រូបភាព​នៃ​ការធ្វើ​ទារុណកម្ម​នោះ ទៅ​ឲ្យ​ឪពុក​របស់ខ្លួន​បន្ត ដែល​រស់នៅក្នុង​ទីក្រុង Leiyang ដើម្បី​ជួយ​ធ្វើ​អន្តរាយ​គម​ន៍ ដោយសារ​ខ្លួន​គាត់​ផ្ទាល់​មានធុរៈ​បំពេញការងារ ម្យ៉ាងទៀត​រស់នៅ​ទីក្រុង​ឆ្ងាយ​ផ្សេង​ពីគ្នា។

រយៈពេល២០នាទី​ក្រោយមក ជីតា​របស់​កុមារ​រងគ្រោះ  បាន​ទៅដល់​ទីតាំង​កើតហេតុ ដើម្បី​ជួយសង្គ្រោះ​ចៅ។ ក្មេងប្រុស​រងគ្រោះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្រែកយំ ស្ថិតក្នុង​ស្ថានភាព​ភ័យខ្លាច​យ៉ាងខ្លាំង។

គួរ​បញ្ជាក់ថា ដោយសារ​ការរស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ទើប​ប្តី​ប្រពន្ធ​មួយគូ​ខាងលើនេះ បានសម្រេច​ចិត្ត​លែងលះគ្នា កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៦កន្លងទៅ​មកម្ល៉េះ  ដោយ​បន្សល់​ចំណងដៃ​កូនប្រុស​ចំនួន២នាក់។ កូនប្រុស​បង​ដែលជា​ក្មេងប្រុស​រងគ្រោះ​រស់នៅ​ជាមួយនឹង​ស្ត្រី​ជា​ម្តាយ។ ចំណែកឯ​កូនប្រុស​ពៅ​វិញ រស់នៅ​ជាមួយ​បុរស​ជា​ឪពុក។

គួរ​ឲ្យ​ដឹងថា ក្រោយ​លែងលះ បុរស​ជា​ប្តី​បាន​សន្យាថា នឹង​ជួយផ្តល់​ប្រាប់​ឧបត្ថម្ភ​ចិញ្ចឹម​កូន ៣០០ដុល្លារ​ជា​រៀងរាល់ខែ។ ក្នុងនោះ​ក៏មាន​ខែ​ខ្លះ បុរស​ជា​ប្តី​បាន​ឲ្យ​ប្រាក់​លើស​ចំនួន​ដែល​បាន​សន្យា​ដែរ។ ប៉ុន្តែ​ទើបតែ​ខែវិច្ឆិកា​នេះ​ប៉ុណ្ណោះ ដែល​បុរស​ជា​ប្តី​ផ្តល់ប្រាក់​ឲ្យ​ត្រឹមតែ ១៥០ដុល្លារ ជាហេតុ​ធ្វើ​ឲ្យ​អតីត​ភរិយា​ក្តៅចិត្ត ធ្វើ​ទារុណកម្ម​លើ​កូន​ខ្លួនឯង ដើម្បី​ជា​ព្រមាន​ដល់​អតីត​ស្វា​មីនោះ​តែម្តង។

ទោះបីជា​យ៉ាងណា ទាក់ទង​ទៅនឹង​ករណី​ខាងលើនេះ ឪពុក​របស់​ក្មេងប្រុស​រងគ្រោះ បាន​ថ្លែងប្រាប់​ការ​សែត​ក្នុងស្រុក​ថា លោក​នឹងមិន​មានការ​ប្តឹងផ្តល់​អ្វី​ទេ។ បច្ចុប្បន្ន​លោក​និង​អតីត​ភរិយា  កំពុង​ពិភាក្សាគ្នា ពី​រឿង​ផ្តល់ប្រាក់​ជំនួយ​ឧបត្ថម្ភ​សម្រាប់​កូន។  ចំពោះ​រឿងរ៉ាវ​លម្អិត​ពាក់ព័ន្ធ​នឹង​គ្រួសារ លោក​ក៏​សូម​បដិសេធ​មិន​ឆ្លើយតប ព្រោះអ្វីៗក៏​វា​ត្រូវបាន​បញ្ចប់​ដែរ ៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya