កំពង់ឆ្នាំង: កាលពីវេលាម៉ោងជាង ៦ ល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ស្ថានីយ៍ប្រេងឥន្ទនៈ តេលា ក្នុងក្រុងកំពង់ឆ្នាំងមួយកន្លែង បានផ្ទុះឆាបឆេះបណ្តាលអោយបុគ្គលិកអ្នកបំរើការនៅទីនោះ រងរបួសធ្ងន់ ២ និងស្រាល ៣ នាក់។ តាមប្រភពពី សមត្ថកិច្ចនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ បុគ្គលិក និងអ្នកមើលការខុសត្រូវនៅទីនោះម្នាក់ បានបើកគំរបស៊ីទែនស្តុកសាំងនៅខាងក្រោម ដើម្បីផ្ទេរសាំងពីរថយន្តស៊ីទែនសាំងដាក់អាងស្តុកក្រោមដី ហើយនៅពេលដែលកំពុងតែបូមសាំង ក៏ស្រាប់មានអ្នកកាច់ចង្ក្រានហ្គ្រាស ក៏ឆាបឆេះតែម្តង ហើយបណ្តាល អោយអ្នកដែលនៅក្បែរគ្នាចំនួន ៥ នាក់នោះឆេះរោលរាលពេញទាំងខ្លួនតែម្តង៕