ព្រះសីហនុ ៖ កាលពីទី០១ វិច្ឆិកា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចម្លោះគីឡូម៉ែត្រលេខ១៥១-១៥២ ស្ថិតក្នុងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
តាមប៉ូលិសស្រុកកំពង់សិលា បានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងរវាងរថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុងដឹកអ្នកដំណើរ ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ បាត់ដំបង 2A-7648 ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តកុងតឺន័រ ១គ្រឿង ជារបស់ក្រុមហ៊ុន សូ ងួន ដែលធ្វើដំណើរបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកដំណើរក្នុងរថយន្តសាំងយ៉ុងម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងមនុស្ស ៣នាក់ទៀត រងរបួសធ្ងន់។
ក្រោយធ្វើការវាស់វែងហើយ រថយន្តទាំង ២គ្រឿង ត្រូវសមត្ថកចិ្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កំពង់សិលា រង់ចាំធ្វើការដោះស្រាយ៕