ភ្នំពេញ ៖ កាលពីថ្ងៃទី០១ វិច្ឆិកា ២០១៣ ករណីចេញសែកអត់សាច់ប្រាក់ចំនួន ៣០ម៉ឺនដុល្លារអាមេរិក តាមពាក្យបណ្តឹងរបស់អ្នកស្រី ខៃ ណារិន។
ក្រោយពីសាកសួរអស់រយៈពេលជាច្រើនម៉ោង លោកមេធាវីការពារក្តីឲ្យ លោក ថន សេងតារា បានយកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក និងប្លង់ដីមួយកន្លែង ទៅដាក់តម្កល់ ដើម្បីធានាកូនក្តីរបស់លោកឲ្យនៅក្រៅឃុំ។
គួរបញ្ជាក់ថា លោក ថន សេងតារា អាយុ ២៩ឆ្នាំ ជាពាណិជ្ជករម្នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួនតាមដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣១ តុលា ២០១៣ នៅមុខសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលធ្វើឲ្យភា្ញក់ផ្អើលដល់អ្នកដំណើរទៅចោមរោមមើល និងធ្វើ
ឲ្យមានកកស្ទះចរាចរណ៍ជាច្រើនម៉ោងនៅតាមបណ្តោយមហាវិថី ព្រះមុនីវង្ស ដោយសារ លោក ថន សេងតារា មិនព្រមចុះពីរថយន្ត។ ហើយនៅព្រឹកថ្ងៃទី០១ វិច្ឆិកា សមត្ថកិច្ចបានបញ្ជួនខ្លួន លោក ថន សេងតារា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យចៅក្រមធ្វើការសាកសួររឿងចេញមូលប្បទានបត្រអត់ សាច់ប្រាក់ ៕