ភ្នំពេញ ៖ កាលពី ថ្ងៃទី០១ វិច្ឆិកា ២០១៣ នៅតាមបណ្តោយផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា គេបានឃើញយយុវជនម្នាក់ស្រវឹងស្រាជោក ជិះម៉ូតូវីវ៉ា ១គ្រឿង ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1G-2284 ធ្វើដំណើរតាមផ្លូវ២៥៧ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតបុកខឿនផ្លូវ បណ្តាលឲ្យសន្លប់នៅនឹងកន្លែងតែម្តង៕