ភ្នំពេញ ៖ កាលពីថ្ងៃទី០១ វិច្ឆិកា ២០១៣ ខណៈដែលស្ត្រីជនសង្ស័យជិះរថយន្តកាមរីបាឡែន ១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ មកដល់ចំណុចកែងផ្លូវនតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ការចាប់ឃាត់ខ្លួនស្ត្រី គឺយោងតាមដីការបស់តុលាការលេខ៥០៥ ចុះថ្ងៃទី០១ តុលា ២០១៣ ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាង សុខហៀង។
ស្ត្រីសង្ស័យមានឈ្មោះ លោ ធីរីសា អាយុ ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៣D ផ្លូវ៥៨ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកដើមបណ្តឹងឈ្មោះ សាន មហាមេដណាស៊ារ អាយុ ៣២ឆ្នាំ ភេទប្រុស មានទីលំនៅផ្ទះលេខ៣៥០ ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ជាតំណាងឲ្យក្រុមហ៊ុន NHP CAM IMPORT EXPORT CO,LTD។ ក្រោយឃាត់ខ្លួន ស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕