ភ្នំពេញ ៖ កាលពីវេលាម៉ោង ២ និង ៣៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ វិច្ឆិកា ២០១៣ នៅចំណុចក្រោមស្ពានអាកាស ៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូឌ្រីមស៊េរីឆ្នាំ៩៧ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ញ-២៣៣៨ ភព១ ធ្វើដំណើរយ៉ាងលឿនតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ក្រោមស្ពានអាកាស ៧មករា ជាចំណុចផ្លូវកោងបួសចង្កួតមិនទាន់ ស្រាប់តែជ្រុលទៅបុកខឿនផ្លូវពេញទំហឹង បណ្តាលឲ្យដួលម៉ូតូសន្លប់តែម្តង លុះដឹងខ្លួនវិញ ក៏លើកម៉ូតូជិះបន្តទៅមុខទៀត៕