ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ព្រះសីហនុ បន្លំ​ប្រើ និង​ស៊ី​ឈ្មោះ​អ្នកដទៃ​ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ និង​ប្រើ​បរិញ្ញាបត្រ​សេះ​ហោះ រហូត​បាន​ឡើង​ប្រធាន​មន្ទីរ កំពុង​ប្រឹង​ពុករលួយ?​  ||     លោក ភេ​ម សុខុន នាយ​សង្កាត់​ជលផល​បាកាន ចាត់ចែង​ឲ្យ​ឈ្មោះ គុយ តាំង​លី ប្រមូល​ប្រយោជន៍ ពីបទ​ល្មើស​នេសាទ តាម​ទំនើងចិត្ត នៅ​ពោធិ៍សាត់?​  ||     ការ​ឈួ​ស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ស្រុក​កំពង់លែង មិនមាន​ការទប់ស្កាត់​ដោយមាន​ការឃុបឃិត​គ្នា​ពី​មន្ត្រី​មានអំណាច​និង​ក្រុម​ឈ្មួញ នៅ​កំពង់ឆ្នាំង​  ||     រឿងអាស្រូវ លោក សោម សាវ៉ាត ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេ​ត្ព​ព្រះសីហនុ ត្រូវបាន​ទម្លាយ?​  ||     លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ស្រណុក​ពេក​ដេក​ភ្លេច​មើល​ព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ជាច្រើន​កន្លែង​កំពុង​ទទួលរង​នូវ​ការបាត់បង់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ករណី​គ្រឿងញៀន នៅ​ភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ករណី​គ្រឿងញៀន នៅ​ភ្នំពេញ

ភ្នំពេញ៖ នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ០២នាក់ នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវ បេតុង ភូមិ​ជ្រោយ​អំពិល១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ពីបទ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

១-ជនសង្ស័យ​ឈ្មោះ ញាន រដ្ឋា ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ​រថ​យន្ត២-ជនសង្ស័យ​ឈ្មោះ​ស្រេង គឹម​ស្រូ​យ ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ។ជនសង្ស័យ​ទាំង០២នាក់​ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។

ដកហូត​បាន​វត្ថុតាង​មាន ៖

-ក្រាម​ពណ៌​ស​ថ្លា (សង្ស័យ​គ្រឿងញៀន) ០១កញ្ចប់​ថង់​តូច។

-ម៉ូតូ០១គ្រឿង​ម៉ាក Honda Today ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១GO-០៣៤០ លេខ​តួ ១០៣៦៤៨៩ លេខ ម៉ាស៊ីន ១០៣៦៧០។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពី​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​កំពុង​ឃាត់ខ្លួន​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya