ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ច្រក​ប៉ុស្តិ៍៧ ណាំ​លៀ ឲ្យ​ឈើ​ឆ្លងទៅ​វៀតណាម​ជិត៣០គ្រឿង​  ||     សកម្មភាព​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​នៅលើ​ទឹកដី​ស្រុក​ជល​គី​រី ពុំមាន​ការបង្ក្រាប?​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ជាច្រើន​ហិកតា​នៅក្នុង​ឃុំ​ច្រ​ណូ​ក​កំពុង​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ក្នុងស្រុក​កំពង់លែង​  ||     បែកធ្លាយ​រឿង​កាន់​ខ្លាំង បើកដៃ​ឲ្យ​ត្រាក់ទ័រ ចំនួន២គ្រឿង​ចូល​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​រាប់រយ​ហិកតា នៅ​កំពង់ឆ្នាំង​  ||     មច្ឆា​ជាតិ​ក្នុងស្រុក​ជល​គិរី​ប្រឈមមុខ​នឹង​វិនាស​ហិនហោច ខណៈ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​បណ្តែតបណ្តោយ​អោយ​បទល្មើស​នេសាទ​កើតមានឡើង​យ៉ាង​អនាធិបតេយ្យ​  ||   

» ព័ត៌មានជាតិ » ប្រពន្ធ​ខឹង​ប្ដី​ពូកែ​ប្រច័ណ្ឌ នឹង ទិញ​ម្ហូប​ទៅ​មិន​ពេញចិត្ត ខឹង​ពេក​ក៏​យក​កាំបិត​ចុក​ចំពោះ​ប្ដី

ប្រពន្ធ​ខឹង​ប្ដី​ពូកែ​ប្រច័ណ្ឌ នឹង ទិញ​ម្ហូប​ទៅ​មិន​ពេញចិត្ត ខឹង​ពេក​ក៏​យក​កាំបិត​ចុក​ចំពោះ​ប្ដី

ខេត្តកំពង់ឆ្នាំង ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយ​ស្ត្រី​ម្នាក់​បាន​យក​កាំបិត​ចាក់​ប្តី​របស់ខ្លួន ត្រូវ​បា​សមត្ថកិច្ច​ឃាត់ខ្លួនភ្លាមៗយកមក​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៥និង៣០នាទី​ល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

នៅ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រីជន​សង្ស័យ​ជា​ប្រពន្ធ មានឈ្មោះ សុខ ធីតា អាយុ២៥ឆ្នាំ និង បុរសរងគ្រោះ​ជា​ប្តី​មានឈ្មោះ​អៀង ដា​វីន អាយុ២៧ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ខាងលើ ។នៅ​មុនពេល​កើតហេតុ ប្រពន្ធ​បាន​ត្រឡប់​មកពី​ទិញ​ម្ហូប នៅ​ផ្សារ អស់​លុយ​ប្រមាណ​ជិត១ម៉ឺន​រៀល ហើយ​ប្តី​បាន​រអ៊ូ​សួរនាំ​ចុះឡើង រហូត​បង្កទំនាស់​ឈ្លោះប្រកែក​សំដី​គ្នា​ទៅវិញទៅមក ពេលនោះ​ប្តី​បាន​ស្ទុះ​រក​ទៅ​វាយ​ប្រពន្ធ តែ​ប្រពន្ធ​បាន​កាន់​កាំបិត​ចុង​ស្រួច​ការពារ​ខ្លួន វៀស​ចុះឡើង ពេល​ប្តី​ចូលទៅ ក៏ត្រូវ​នឹង​កាំបិត​ចុង​ស្រួច​នេះ​តែម្តងទៅ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ចំពោះ​ផ្នែក​ខាងឆ្វេង ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ស្ត្រីជន​សង្ស័យ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្តី​របស់គាត់​ពូកែ​ប្រច័ណ្ឌ​ខ្លាំងណាស់ ហើយជារឿយៗ ប្តី​រូបនេះ​តែង​វាយ​ធ្វើបាប​គាត់ ដូច​ករណី​ថ្ងៃនេះ បើ​គាត់​មិន​ការពារ​ខ្លួន​នោះទេ ប្តី​រូបនេះ​នឹង​វាយ​គាត់​ទ្រមខ្លួន​ហើយ ។

ក្នុង​រៀង​ហេតុ​ខាងលើ​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន ជាដំបូង​ថា ករណី​ទំនាស់​ហិង្សា​រវាង​ប្តី និង​ប្រពន្ធ​នេះ អាច​បណ្តាលមកពី​ករណី​ប្រច័ណ្ឌ ច្រើនជាង​រឿង​ទំនាស់​ទិញ​ម្ហូប ។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រីជន​សង្ស័យ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក​ដើម្បី
អនុវត្ត​ទៅតាម​បន្ត​នីតិវិធី ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya