ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គី​រី​  ||     មន្ត្រី​គយ​ស្រុកស្រែ​អំបិល ធុំក្លិន​ពុំ​សូវ​ស្រួល ខណៈ​មានការ​បែកធ្លាយ​រឿង ប្រមូល​ពន្ធ​ក្រៅបញ្ជី​រដ្ឋ ?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គីរី​  ||     ករណី​អ្នកទោស​ស្លាប់ ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឆ្លើយ​ដាក់គ្នា?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ ស្លាប់​និង​របួសធ្ងន់ នៅ​រតនគិរី

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស២នាក់ ស្លាប់​និង​របួសធ្ងន់ នៅ​រតនគិរី

រតនគិរីៈ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ស្ថិតនៅ​ក្នុងភូមិ​ពែង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត១គ្រឿង​មិន​ស្គាល់​ម៉ាក បើក​បុក​ម៉ូតូ​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ហើយ​រថយន្ត​បង្ក​បើក​រត់គេច​បាត់ស្រមោល។

ជនរងគ្រោះ​ឈ្មោះ សល់ វ៉ាន់ ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ​ច្រាយ មាន​ទីលំនៅ​ភូមិ​កា​ជូត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី(ស្លាប់) និង​ទី២.ឈ្មោះ រ​ម៉ាស់ យូ​ក ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ​ច្រាយ មាន​ទីលំនៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ រងរបួស​ធ្ងន់ធ្ងរ (បាក់ជើង និង​ដៃ)។

ក្រោយ​កើតហេតុ នគរបាល​មូលដ្ឋាន បាន​ចុះទៅ​អន្តរាគមន៍ និង​បញ្ជូន​ជន​រងរបួស​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស។

ចំណែក​សាកសព​សមត្ថ​កិច្ច​បានប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

បច្ចុប្បន្ន កម្លាំង​អធិការនគរបាល​ស្រុក និង​កម្លាំង​នគរបាល​ប៉ុស្តិ៍ កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya