ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គី​រី​  ||     មន្ត្រី​គយ​ស្រុកស្រែ​អំបិល ធុំក្លិន​ពុំ​សូវ​ស្រួល ខណៈ​មានការ​បែកធ្លាយ​រឿង ប្រមូល​ពន្ធ​ក្រៅបញ្ជី​រដ្ឋ ?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គីរី​  ||     ករណី​អ្នកទោស​ស្លាប់ ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឆ្លើយ​ដាក់គ្នា?​  ||   

» ព័ត៌មានជាតិ » បុរស​ជនជាតិ​ចិន​នាំ​ស្រី្ត​ម្នា​ក់មក​ដេក​ក្នុង​ផ្ទះសំណាក់ មួន មរកត បាន​ប្រហែលជា​កន្លះ​ម៉ោង​សង្ស័យ​ដួល​ក្នុង​បន្ទប់​បណ្តាលអោយមានរ​បួស ហើយ​បាន​ស្លាប់​ក្រោយពី​ប​ញ្ជួ​ន​ដល់​មន្ទី​រពេទ្យ

បុរស​ជនជាតិ​ចិន​នាំ​ស្រី្ត​ម្នា​ក់មក​ដេក​ក្នុង​ផ្ទះសំណាក់ មួន មរកត បាន​ប្រហែលជា​កន្លះ​ម៉ោង​សង្ស័យ​ដួល​ក្នុង​បន្ទប់​បណ្តាលអោយមានរ​បួស ហើយ​បាន​ស្លាប់​ក្រោយពី​ប​ញ្ជួ​ន​ដល់​មន្ទី​រពេទ្យ

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​កាល ពី​ម៉ោង១១និង៣០នាទី​ព្រឹក​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​បន្ទប់​លេខ​A០៥ យ៉ី​ហោ មួន មរកត តាម​បណ្តោយ​ផ្លូវ១៩៨៦ ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ បុរស​ជនជាតិ​ចិន​នាំ​ស្រី្ត​ម្នា​ក់មក​ដេក​ក្នុង​ផ្ទះសំណាក់ មួន មរកត បាន​ប្រហែលជា​កន្លះ​ម៉ោង​សង្ស័យ​ដួល​ក្នុង​បន្ទប់​បណ្តាលអោយមានរ​បួស ហើយ​ត្រូវ​ស្ត្រី​ដែល​មកជា​មួយ​នោះ​ហៅ​អោយ​សន្តិសុខ​ផ្ទះសំណាក់​ជួយ​លើកដាក់​ម៉ូតូ​រឺ​ម៉ក​កង់​ទៅ​មន្ទី​រពេទ្យ​ព្រះ​កុ​សុ​មះ(ពេទ្យ​លោកសង្ឃ)ដើម្បី​ជួយសង្គ្រោះ​ប៉ុ​ន្ត​ពេលទៅដល់​បាន​រយះពេល​ជាង២ម៉ោង​ក៍​ដាច់ខ្យល់​ស្លាប់។

ករណី​ខាងលើនេះ​តាំងពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧មក​ម្លេះ​គឺមាន​ជនជាតិ​ចិន​ប្រុស​ស្រី២នាក់​បាន​ជិះ​រថយន្ត១គ្រឿង​ម៉ាក​CRVព័​ណ​ស្លែ​ពាក់​ស្លាក​លេខ​កំពង់ចាម2A0128ចូលមក​ជួល​បន្ទប់ លេខ​A០៥ដើម្បី​សំរាក​នៅ​ម៉ោង២២និង៥៣នាទី​យប់​ថ្ងៃទី១២ពេល​ចូល​បាន​ប្រហែលជា​កន្លះ​ម៉ោង​ស្រាប់តែ ស្ត្រីជន​ជាតិចិន​ដូចគ្នា​បានចេញ​មកពី​បន្ទប់​ស្រែក​អោយ​សន្តិសុខ​ជួយ​លើក​បុរសរងគ្រោះ​នោះ​ដាក់​លើ​ម៉ូតូ​កង់​បី​ដឹក​យកទៅ​មន្ទី​ពេទ្យ​លោកសង្ឃ​ដើម្បី​ស​ង្គោះ​ប៉ុ​ន្ត​បាន​រយះពេល​ជាង២ម៉ោង​គាត់​ក៍​ស្លាប់​នៅ​ម៉ោង២ទៀបភ្លឺ​ឺ​ថ្ងៃទី១៣ខែ​ឆ្នាំ​ដដែល។

បំភ្លឺ​របស់​បុរស​ម្នាក់​ឈ្មោះ យឿន ម៉េ​ត អាយុ២៤ឆ្នាំ​ដែលជា​សន្តិសុខ​ក្នុងផ្ទះ​សំណាក់​នោះបាន​ប្រាប់​សមត្ថកិច្ច​ថា៖ កាលពី​ថ្ងៃទី១២វេលា​ម៉ោង២២និង៥៣នាទី​យប់​មាន​ជនជាតិ​ប្រុស​ស្រី២នាក់​បានមក ជួល​បន្ទប់​ផ្ទះសំណាក់​លេខ​A០៥ដើម្បី​សំរាក​ប៉ុន្តែ​បាន​ប្រហែល​កន្លះ​ម៉ោង​គាត់​ក៍​ឃើញ​ស្ត្រីជន​ជាតិចិន​ដែល មកជា​មួយ​នោះ​ស្រែក​អោយ​គាត់​ជួយ​ពេលនោះ​រូបគាត់​ក៍​ទៅ​ជួយ​ឃើញ​បុរស​ខាងលើ​មាន​ស្នាមរបួស​ក​ន្លែ​ក្បាល​ដោយ​សង្ស័យថា​បុរស់​នោះ​ដួល​ក្នុង​បន្ទប់។ហើយ​គាត់​ក៏​ជួយ​លើក​បុរស​ជនជាតិ​ចិន​នោះ​ដាក់​លើ​ម៉ូតូ​កង់​បី​ក៍​ដឹកចេញទៅ​បាត់។ លុះដល់​ថ្ងៃទី១៣ខែ​ឆ្នាំ​ដដែល​ក៍មាន​ស្ត្រី​ដែល​មកជា​មួយ​ជនរងគ្រោះ​នោះមក យក​រត់​យន្ត​ទៅវិញ។

បុរស​ជនជាតិ​ចិន​ដែល​ស្លាប់​នោះ​មានឈ្មោះ ហៃ ជួ​ហ្វឹ​ង អាយុ៤២ឆ្នាំ នាយករង​នៅ សហគមន៍ ហឺ​ណាន កាន់​លិខិតឆ្លងដែន​លេខ​G៥៥៤៣៩០៥៥ ស្នាក់នៅ​ភូមិ​ក្បាលដំរី​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​ស្ត្រីជន​ជាតិចិន​ដូចគ្នា​ដែល​មកជា​មួយ​បុរសរងគ្រោះ​នោះ​មានឈ្មោះ ឈឹ​ន លី អាយុ៣៦ឆ្នាំ ស្នាក់​ជាមួយគ្នា ។

បច្ចុប្បន្ន​សព​តំកល់​នៅ​វត្ត​ស្ទឹងមានជ័យ រង់ចាំ​សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya