ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ព្រះសីហនុ បន្លំ​ប្រើ និង​ស៊ី​ឈ្មោះ​អ្នកដទៃ​ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ និង​ប្រើ​បរិញ្ញាបត្រ​សេះ​ហោះ រហូត​បាន​ឡើង​ប្រធាន​មន្ទីរ កំពុង​ប្រឹង​ពុករលួយ?​  ||     លោក ភេ​ម សុខុន នាយ​សង្កាត់​ជលផល​បាកាន ចាត់ចែង​ឲ្យ​ឈ្មោះ គុយ តាំង​លី ប្រមូល​ប្រយោជន៍ ពីបទ​ល្មើស​នេសាទ តាម​ទំនើងចិត្ត នៅ​ពោធិ៍សាត់?​  ||     ការ​ឈួ​ស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ស្រុក​កំពង់លែង មិនមាន​ការទប់ស្កាត់​ដោយមាន​ការឃុបឃិត​គ្នា​ពី​មន្ត្រី​មានអំណាច​និង​ក្រុម​ឈ្មួញ នៅ​កំពង់ឆ្នាំង​  ||     រឿងអាស្រូវ លោក សោម សាវ៉ាត ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេ​ត្ព​ព្រះសីហនុ ត្រូវបាន​ទម្លាយ?​  ||     លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ស្រណុក​ពេក​ដេក​ភ្លេច​មើល​ព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ជាច្រើន​កន្លែង​កំពុង​ទទួលរង​នូវ​ការបាត់បង់​  ||   

» ព័ត៌មានជាតិ » បុរស​មុខគួរ​ឲ្យ​ខ្លាច​ម្នាក់ បាន​ចូលទៅក្នុង​មុង​ប្រពន្ធ​អ្នកដទៃ​ប៉ុនប៉ង​ចាប់រំលោភ មិនបាន​សម្រេច ស្ត្រី​រងគ្រោះ​ភ្ញាក់​ដឹងខ្លួន​ទាន់​ធាក់​ចេញ និង​ស្រែក​ឲ្យ​គេ​ជួយ

បុរស​មុខគួរ​ឲ្យ​ខ្លាច​ម្នាក់ បាន​ចូលទៅក្នុង​មុង​ប្រពន្ធ​អ្នកដទៃ​ប៉ុនប៉ង​ចាប់រំលោភ មិនបាន​សម្រេច ស្ត្រី​រងគ្រោះ​ភ្ញាក់​ដឹងខ្លួន​ទាន់​ធាក់​ចេញ និង​ស្រែក​ឲ្យ​គេ​ជួយ

ខេត្តកណ្តាល ៖ ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង ស្ថិតនៅ​ក្នុងភូមិ ពោធិ៍​រាម្មា ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ។

បុរស​មុខគួរ​ឲ្យ​ខ្លាច​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនបន្ត​តាម​នីតិវិធី បន្ទាប់ពី​សង្ស័យថា បាន​ចូលទៅក្នុង​មុង​ប្រពន្ធ​អ្នកដទៃ​ប៉ុនប៉ង​ចាប់រំលោភ មិនបាន​សម្រេច ស្ត្រី​រងគ្រោះ​ភ្ញាក់​ដឹងខ្លួន​ទាន់​ធាក់​ចេញ និង​ស្រែក​ឲ្យ​គេ​ជួយ​ផ្អើលឆោឡោ​តែម្តង ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ស្រ៊ន ស្រ៊ុ​យ ភេទ​ប្រុស អាយុ៤២ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​រាម្មា ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។ រីឯ​ជនរងគ្រោះ​ឈ្មោះ ស. គ.ស. អាយុ៣៣ឆ្នាំ មុខរបរ ស្ត្រី​មេផ្ទះ។

នៅមុន​កើតហេតុ ជនរងគ្រោះ​កំពុងតែ​ដេក​ក្នុង​មុង​ជាមួយនឹង​កូនប្រុស​ពីរ​អ្នក​ទៀត ក្រោយពេល​ប្ដី​របស់​ជនរងគ្រោះ​បាន​ទៅ​កាប់​ជ្រូក​ឱ្យគេ​នៅខាងមុខ​ផ្ទះ លុះ​ក្រោយពេល​ឃើញ​ប្ដី​គេ​មិន​នៅផ្ទះ​ដូចនេះ ជនសង្ស័យ​ឈ្មោះ​ស្រ៊ន ស្រ៊ុ​យ បាន​បើក​មុង​ចូលធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ រំលោភ​សេពសន្ថវៈ ប៉ុន្ដែ​ដោយ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់ ក៏បាន​ច្រាន​ជនសង្ស័យ​នោះ​ចេញ និង​ស្រែក​ឱ្យគេ​ជួយ ។

បន្ទាប់ពី​ផ្អើលឆោឡោ​ឡើង ជនសង្ស័យ​បាន​រត់គេច​បាត់​តែម្ដង តែ​ក្រោយមក​ជនរងគ្រោះ ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ស្ដី ហើយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​ស៊ើបអង្កេត ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាក់​ការបន្ត​តាម​នីតិវិធី ។

ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​ចូលទៅក្នុង​មុង​របស់​ជនរងគ្រោះ ក្នុង​គោលបំណង​ដើម្បី​ចាប់រំលោភ​សេពសន្ថវៈ​ជនរងគ្រោះ ប្រាកដ​មែន ដោ​យា​សារ​តែ​ប្ដី​នាង​ពុំ​នៅ តែ​ត្រូវ​នាង​ដឹងខ្លួន​ទាន់​រួច​ធាក់​ខ្លួន​ចេញ រួចខ្លួន​ក៏បាន​រត់គេចខ្លួន ប្រាកដ​មែន ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya