ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» ព័ត៌មានជាតិ » ទៅ​ផឹកស៊ី​នៅផ្ទះ​ម៉ាស្សា​ស្រវឹងស្រឿងៗ ឲ្យ​ស្ត្រី​ម៉ាស្សា២នាក់​ម៉ាស្សា​ឲ្យ តែ​មិនទាន់បាន​ម៉ាស្សា​ផង ធ្វើ​ឲ្យ​នាង​ខឹង​ក៏​ឈប់​ម៉ាស្សា ស្រាប់តែ​បាត់​លុយ​អស់​ជិត១ពាន់​ដុល្លារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

ទៅ​ផឹកស៊ី​នៅផ្ទះ​ម៉ាស្សា​ស្រវឹងស្រឿងៗ ឲ្យ​ស្ត្រី​ម៉ាស្សា២នាក់​ម៉ាស្សា​ឲ្យ តែ​មិនទាន់បាន​ម៉ាស្សា​ផង ធ្វើ​ឲ្យ​នាង​ខឹង​ក៏​ឈប់​ម៉ាស្សា ស្រាប់តែ​បាត់​លុយ​អស់​ជិត១ពាន់​ដុល្លារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង០៧យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ហាង​ម៉ាស្សា ដៃ​ចំណាន ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ វត្ត​អង្គ​តា​មិញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនរងគ្រោះ​មានឈ្មោះ ហួត សុ​ភ័​ក្រ ភេទ​ប្រុស អាយុ៥១ឆ្នាំ មុខរបរ​នគរបាល ។ ចំណែក​ជនសង្ស័យ​មាន២នាក់ ទី១.ឈ្មោះ យឿន ស្រី​ពៅ ភេទ​ស្រី អាយុ២១ឆ្នាំ មុខរបរ​ម៉ាស្សា រស់នៅ​ហាង​ម៉ាស្សា​កើតហេតុ និង​ទី២ឈ្មោះ ប៉ន ស​ម្ភ​ស្ស ភេទ​ស្រី អាយុ២៨ឆ្នាំ មុខរបរ​ម៉ាស្សា រស់នៅ​ហាង​ម៉ាស្សា​ជាមួយគ្នា ។

នៅ​មុនពេល​កើតហេតុ រូបគាត់​បានមក​លេង​ថៅកែ​ហាង​ម៉ាស្សា ដែលជា​មិត្តភក្តិ​គ្នា ហើយក៏​ជា​មន្ត្រីនគរបាល​មួយរូប​ដែរ ដោយ​មកជួបជុំ​មិត្ត​ភ​ក្កិ​ផឹកស៊ី​ជាមួយ​ថៅកែ​ហាង​ម៉ាស្សា និង​ស្ត្រី​ម៉ាស្សា​អស់​ស្រា​បៀរ១កេស នៅក្នុង​ហាង​ម៉ាស្សា ។ លុះ​ពេល​ផឹកស៊ី​ស្រវឹង​ស្រឿង​ហើយ គាត់​បាន​ស្ត្រី​ម៉ាស្សា២នាក់​ខាងលើ​ម៉ាស្សា​ឲ្យ ដោយ​ដោះ​សំលៀកបំពាក់​អស់​ទុក​នៅ​ខាងក្រៅ នៅតែ​ខោខ្លី ហើយ​បាន​ដើរចូល​បន្ទប់ តែ​មិនទាន់បាន​ម៉ាស្សា​ឲ្យ​ផង ដោយ​ខឹង​ស្ត្រី​ម៉ាស្សា​ឈ្មោះ ប៉ន ស​ម្ភ​ស្ស ហើយ​ស្ត្រី​ម៉ាស្សា​ក៏បាន​ខឹង​វិញ​ដែរ មិនដឹងថា​លូកលាន់​អី​ទេ ក៏បាន​ឈប់​ម៉ាស្សា​វិញ ។

ប្រភព​ដដែល​បាន​បន្តទៀតថា លុះ​ចេញពី​កន្លែង​ម៉ាស្សា​វិញ ជនរងគ្រោះ​បាន​នាំ​ម្ចាស់​ហាង​ទៅ​ចូល​ខារ៉ាអូខេ ដោយ​និយាយថា​រូបគាត់​ជា​អ្នកចេញលុយ និង​បាន​ហុច​កាបូប​ឲ្យ​មើល លុយ​របស់គាត់​មាន​ចំនួន៨៨៥ដុល្លារ តែ​ជា​លុយ​គេ​ផ្ញើ ។ លុះ​ពេល​ថៅកែ​ហាង​ម៉ាស្សា​បើក​មើល​កាបូប​លុយ គឺ​មិនមាន​លុយ​សូម្បី​តែមួយ​រៀល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​បាន​នាំ​ស្ត្រី​ម៉ាស្សា​ទាំង២នាក់​ខាងលើ​ទៅ​សួរ​នាំនៅ​ប៉ុ​សិ៍្ត ។ ពេល​សមត្ថកិច្ច​បាន​សួរនាំ​ស្ត្រី​ម៉ាស្សា​ទាំង២នាក់​ខាងលើ​បាន​ឆ្លើយ​ដាក់​ទៅវិញទៅមក ហើយ​បាន​បដិសេធរៀងៗខ្លួន​ទោះជា​យ៉ាងណា​ជន​ន​រងគ្រោះ​នៅតែ​ចោទប្រកាន់​ទៅ​ជនសង្ស័យ​ដដែល ។

ក្រោយពេល​កើតហេតុ ស្ត្រី​ម៉ាស្សា​ឈ្មោះ យឿន ស្រី​ពៅ ដោយមាន​គ្រឿងអលង្កា​នៅជាប់​នឹង​ខ្លួន ថៅកែ​ប្រុស​ជា​អ្នកធានា​ឲ្យ​ដោះលែង​វិញ ចំណែក​ស្ត្រី​ម៉ាស្សា​ម្នាក់ទៀត បាន​ទូរស័ព្ទ​ហៅ​បងប្អូន​យកលុយ​មក​ដោះស្រាយ និង​ធានា​ឲ្យ​ត្រលប់​ឲ្យ​ទៅវិញរៀងៗខ្លួន ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya