ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គី​រី​  ||     មន្ត្រី​គយ​ស្រុកស្រែ​អំបិល ធុំក្លិន​ពុំ​សូវ​ស្រួល ខណៈ​មានការ​បែកធ្លាយ​រឿង ប្រមូល​ពន្ធ​ក្រៅបញ្ជី​រដ្ឋ ?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គីរី​  ||     ករណី​អ្នកទោស​ស្លាប់ ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឆ្លើយ​ដាក់គ្នា?​  ||   

» ព័ត៌មានជាតិ » បបួលគ្នា​ផឹក​ទឹកត្នោតជូរ មិនដឹង​មានទំនាស់​អ្វី ជនសង្ស័យ​ម្នាក់ និង​បក្ខពួក៨នាក់ ដេញ​វាយ និង​យក​កាំបិត​កាប់​បុរស​ម្នាក់​មួយ​កាំបិត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

បបួលគ្នា​ផឹក​ទឹកត្នោតជូរ មិនដឹង​មានទំនាស់​អ្វី ជនសង្ស័យ​ម្នាក់ និង​បក្ខពួក៨នាក់ ដេញ​វាយ និង​យក​កាំបិត​កាប់​បុរស​ម្នាក់​មួយ​កាំបិត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

ខេត្តកណ្តាល ៖  កាលពី​វេលា​ម៉ោង ២១ និង ១០នាទី យប់​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ភូមិ​ថ្មី ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះ​ឈ្មោះ វុន វិ​ន ភេទ​ប្រុស អាយុ ២៤ឆ្នាំ ជន​តិ​ខ្មែរ មុខរបរ កសិករ រស់នៅ​ភូមិ​ថ្មី ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល។ ចំណែក​ជនសង្ស័យ​ឈ្មោះ រុន រ៉ា ភេទ​ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅ​ភូមិ​ព្រែក​ព្រៀល សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ក្រុងភ្នំពេញ និង​បក្ខពួក​ប្រហែល ៨នាក់ មិន​ស្គាល់​អត្តសញ្ញាណ។

បើតាម​ចម្លើយ​បំភ្លឺ​របស់​សាក្សី​ឈ្មោះ វឿន វៃ ភេទ​ប្រុស អាយុ ២០ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ស្វាយ​អំពារ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ផឹក​ទឹកត្នោតជូរ​នៅ​រោង​លក់​ទឹកត្នោតជូរ ១កន្លែង នៅ​ខាងជើង​ផ្ទះ​ឈ្មោះ ផល (កូនក្រមុំ) ចម្ងាយ​ប្រ​ហល ៥០មែ​ត្ រ​ជាមួយ​ឈ្មោះ វឿន វៃ ឈ្មោះ ស្រស់ និង​ឈ្មោះ រស់។ រហូតដល់​ម៉ោង ២០ និង ៣០នាទី ឈ្មោះ រស់​និង​ឈ្មោះ ស្រស់ បាន​ឈប់​ផឹក​ទឹកត្នោតជូរ ហើយ​បាននាំគ្នា​ចេញ​ទៅមុន​នៅសល់តែ​ជនរងគ្រោះ និង​ឈ្មោះ វឿន វៃ ផឹក​មន្ត​ទៀត។ លុះដល់​ម៉ោង ២០ និង ៥០នាទី​ទើប​ឈប់​ផឹក ហើយ​នាំគ្នា​អង្គុយ​លើ​គ្រែ​មុខ​រោង​លក់​ទឹកត្នោតជូរ។

ជនរងគ្រោះ​បាន​ដើរទៅ​ផ្ទះ​បងប្អូន​នៅ​ខាងត្បូង​រោងការ រហូតដល់​ម៉ោង ២១ និង ១០នាទី ជនរងគ្រោះ​បានរ​ត់ម​ករោង​លក់​ទឹកត្នោតជូរ​វិញ ដោយ​ជនសង្ស័យ និង​បក្ខពួក​ប្រហែល ៨នាក់ ដេញ​ពីក្រោយ​មកដល់​មុខ​រោង​លក់​ទឹកត្នោតជូរ ជនសង្ស័យ​ក៏បាន​កាប់​ជនរងគ្រោះ ១កាំបិត តាំង​តោ ចំ​ស្លាបប្រចៀវ​ខាងឆ្វេង​ហូរឈាម​យ៉ាងខ្លាំង។

ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​នាំយកទៅ​ព្យាបាល​នៅ​ពេទ្យ​រកា​កោង​ឃុំ​រកា​កោង​ទី។ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍ ឃាត់ខ្លួន​បញ្ជូនមក​ប៉ុស្តិ៍​បន្ត​ចាត់ការ​តាម​នីតិវិធី៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya