ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គី​រី​  ||     មន្ត្រី​គយ​ស្រុកស្រែ​អំបិល ធុំក្លិន​ពុំ​សូវ​ស្រួល ខណៈ​មានការ​បែកធ្លាយ​រឿង ប្រមូល​ពន្ធ​ក្រៅបញ្ជី​រដ្ឋ ?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គីរី​  ||     ករណី​អ្នកទោស​ស្លាប់ ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឆ្លើយ​ដាក់គ្នា?​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល ! តំបន់​ទឹកធ្លាក់​នៅ​កំពង់ឆ្នាំង ទាក់ទាញ​ភ្ញៀវ….

ភ្ញាក់ផ្អើល ! តំបន់​ទឹកធ្លាក់​នៅ​កំពង់ឆ្នាំង ទាក់ទាញ​ភ្ញៀវ….

ភ្នំពេញៈ នៅក្នុង​ខេត្តកំពង់ឆ្នាំង​ភ្ញៀវទេសចរ​ភាគច្រើន​ទៅ​កម្សាន្ត​នៅតាម​តំបន់​នានា​តាម​រដូវ​កាល ដែល​ក្នុង​រដូវប្រាំង ភ្ញៀវទេសចរ​មួយចំនួន ចូលចិត្ត​ទៅ​កំសាន្ត​តាម​ដង​ទន្លេ ជិះ​កាណូត​លេង​កម្សាន្ដ និង​គយគន់​ផ្ទះ​បណ្តែត​ទឹកជា​ច្រើន និង​អាច​មើល​ទេសភាព​ដ៏​ស្រស់ត្រកាល​តាម​ដង​ទន្លេ ប៉ុន្តែ​នៅពេល​ដល់​រដូវវស្សា ភ្ញៀវទេសចរ​ភាគច្រើន ចូលចិត្ត​ទៅ​កំ​សា្ត​ន​តាម​តំបន់​ទឹកធ្លាក់ ព្រោះ​វា​មាន​ខ្យល់អាកាស​ល្អ បរិសុទ្ធ និង​ផ្លូវ​ធ្វើដំណើរ​ភាព​ងាយ​ស្រួយ​ផងដែរ ហើយ​តំបន់​ដែល​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលចិត្ត​ទៅ​កំសាន្ត ច្រើនជាងគេ​គឺ តំបន់​ទឹកធ្លាក់​អូ​អន្តូង​ស្វាយ ទឹកធ្លាក់​ស្រែក​អំពិល និង ថ្ម​ក្រាល។

តំបន់​ទឹកធ្លាក់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​មានរ​ម្មណី​យ​ដ្ឋា​ន​ទាំងអស់​ចំនួន២១កន្លែង ប៉ុន្តែ​កន្លែង​ដែល​ភ្ញៀវទេសចរ​ពេញនិយម​ចូលទៅ​កម្សាន្ត​ច្រើនជាងគេ មាន៣កន្លែង គឺ​តំបន់​ទឹកធ្លាក់​អូរអន្តូង​ស្វាយ ទឹកធ្លាក់​ស្រែក​អំពិល និង​ទឹកធ្លាក់​ថ្ម​ក្រាល។ “ផ្លូវ​ទៅកាន់​ទឹកធ្លាក់​សព្វ​ថ្ងែ​នេះ គឺមាន​ការល្អប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់​ដោយសារតែ​មានការ​ជំរុញ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​នឹងមាន​ការសហការ​ជាមួយ​សហគមន៍​ការសំរួល​ផ្លូវ​ទៅកាន់​ទឹកធ្លាក់​នឹង​បានល្អ​ជាងឆ្នាំមុនៗច្រើន។

លោក​បាន​បន្តថា ចំពោះ​សេវាកម្ម​នៅក្នុង​ខេត្តកំពង់ឆ្នាំង អាជីវករ​លក់ដូរ​នៅតាម​ររ​ម្មណី​ដ្ឋា​ន ភាគច្រើន​មានការ​យល់ដឹង​ជាង​មុន ដោយសារតែ​មន្ទីរ​នៅតែ​បន្ត អោយ​មន្ត្រី​ជំនាញ ចុះទៅ​ផ្សព្វផ្សាយ អំពី​វិស័យ​ទេសចរណ៍ និង​ពង្រឹង​ការអប់រំ លើ​ផ្នែក​សេវាកម្ម​ចំណីអាហារ​អនាម័យ និង​តម្លៃ​អោយបាន​សមរម្យ​ជូន​ភ្ញៀវទេសចរ ដែល​សហការ​ជាមួយ និង​កងកំលាំង​អាជ្ញាធរ ដើម្បី​ជួយ​សំរួល​ដល់​ភ្ញៀវ​ដែល​បានមក​កំសាន្ត ជាពិសេស​គឺ​តំបន់​តាម​ដង​ទន្លេ និង​តំបន់​ទឹកធ្លាក់​ផងដែរ ។ “យើង​មានការ​ផ្សព្វផ្សាយ មានការ​ណែនាំ​តាមរយៈ​សិក្ខា​សិលា​តាមរយៈ​ការផ្សព្វផ្សាយ​របស់​ក្រសួងទេសចរណ៍​ជាពិសេស​តាមរយៈ​ការណែនាំ​ផ្ទាល់​របស់​ឯ​ឧ​ត្ត​ម​អភិបាលខេត្ត​កំពង់​ឆ្នាំ គឺ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ចុះ​ណែនាំ​ផ្ទាល់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​នឹង​អោយមាន​អនាម័យ​ត្រូវមាន​កន្ត្រក់​សំរាម​មួយ​តុ​មួយ​រឺ​ពីរ​នៅក្រោម​តុ​ត្រូវ​មានការ​ដុះលាង​នៅ​បន្ទប់​អានា​ម័​យ​នឹង​អោយបាន​ស្អាត​កន្លែង​ទទួលភ្ញៀវ ហើយនឹង​កន្លែង​ចត​ឡាន​ធ្វើ​ម៉េច​អោយមាន​សណ្តាប់ធ្នាប់។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំ​បាន​បន្ថែមទៀតថា រយៈពេល៩ខែ ឆ្នាំ២០១៧ខេត្តកំពង់ឆ្នាំង បាន​ទាកទាញ​ភ្ញៀវ ទេសចរ​ជាតិ​និង អន្តរជាតិ​ទៅលេង​កំ​ស្តា​ន​មាន​ចំនួន៦១៣៩២នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន៥០៧៧៤នាក់ កើន​ជាង៥២ភាគរយ បើ​ប្រៀបធៀប​ទៅ​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំទៅ មានការ​កើនឡើង​ជាង ២០៦០០នាក់  នឹង​ភ្ញៀវ​អន្តរជាតិ​ចំនួន៣៨១៧នាក់ មានការ​ថយចុះ៤៦នាក់៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya