ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » បងប្អូន​ឈ្លោះ​គ្នា​មិន​សុខចិត្ត​មក​ប្រយុទ្ធ​គ្នា​ រហូតដល់​ប៉ូលិស​វ៉ៃ​ខ្នោះ​ទើប​សុខ​ស្រួល​ ​

បងប្អូន​ឈ្លោះ​គ្នា​មិន​សុខចិត្ត​មក​ប្រយុទ្ធ​គ្នា​ រហូតដល់​ប៉ូលិស​វ៉ៃ​ខ្នោះ​ទើប​សុខ​ស្រួល​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៣ រវាង​ពលរដ្ឋ​២​គ្រួសារ​នៅក្នុង​ភូមិ​ជាមួយគ្នា គឺ​នៅ​ក្នុងភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​
​តាម​ប្រភពពី​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​បាន​ឲ្យ​ដឹងថា នៅ​វេ​ល​ម៉ោង​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ​លឿង វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ បាន​ទំនាស់​វាយតប់​គ្នា​តាំងពី​នៅ​ក្នុងភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​មកម្ល៉េះ រហូត​បែកក្បាល​ឈាម​ហូ​ស្រោច​ខ្លួន​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​តាម​រ៉ឺម៉ក  ម៉ូតូ​កង់​បី​យកទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ ប៉ុន្តែ​ត្រូវ​ក្រុម​ភាគី​ទំនាស់​ម្ខាង​ទៀត​បាន​ជិះ​ម៉ូតូ​២​នាក់​បងប្អូន តាម​វ៉ៃ​រហូតមកដល់​ចំណុច​ផ្លូវ​៤៨៨​កែង​ផ្លូវ​២៧១ ក្រុម​ជនល្មើស​ដែលមាន​គ្នា​២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១១០ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BC- 8441 បានមក​ធ្វើ​សកម្មភាព​យក​ដុំថ្ម​មក​គប់​បន្ថែម​ឲ្យ​រងរបួស​ក្រុមគ្រួសារ ដែល​ជិះ​នៅលើ​រ៉ឺម៉ក​បន្ថែមទៀត តែ​ក្រុមគ្រួសារ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ​រ៉ឺម៉ក​ឈប់​ក៏​បន្តដំណើ​ទៅមុខ ទៀត ។
​ប្រភព​បន្តថា ពេលនោះ​ក្រុម​ជនល្មើស​នៅតែ​តាម​ព្យាបាទ​យ៉ាង​សាហាវ​រហូត​សមត្ថកិច្ច​ដែល ល្បាត​នៅក្បែ​នោះ​ឃើញ​ហើយក៏​ឃាត់ខ្លួន​ជនល្មើស​ទាំង​២​នាក់មក​សាកសួរ​ទើប ដឹងថា ជនល្មើស​២​នាក់​ខាងលើ​ឈ្មោះ​អ៊ុក សុ​វត្ថ​រ៉ា ភេទ​ប្រុស  អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៣៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​មុខរបរ​គ្មាន និង​ម្នាក់ទៀត​ឈ្មោះ អ៊ុក ប៊ុន​ថេត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវជា​បងប្អូន​និង​ជនល្មើស​ស្នាក់នៅ​ជាមួយគ្នា មុខរបរ​ធ្វើការ​នៅ​ផ្សា​រឡាក់​គី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya