ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ស្រឡាញ់​យូរ​ខែ​ឆ្នាំ ខាង​ប្រុស​ថា​”​បង​មាន​ប្រពន្ធ​និង​កូន​ហើយ​” ខាង​ស្រី​សំរេច​លោត​ពីលើផ្ទះ ​

ស្រឡាញ់​យូរ​ខែ​ឆ្នាំ ខាង​ប្រុស​ថា​”​បង​មាន​ប្រពន្ធ​និង​កូន​ហើយ​” ខាង​ស្រី​សំរេច​លោត​ពីលើផ្ទះ ​

ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​រងរបួស​បាក់​ភ្លៅ​ខាងឆ្វេង​ម្ខាង ដោយសារតែ​រូបនាង​ខឹង​និង​សង្សារ​ដែល​ស្រឡាញ់គ្នា​ជា​យូរ​ខែ​ឆ្នាំ​មក​ហើ យៗ​ទីបំផុត​ប្រាប់​នាង​ថា “​បង​មាន​ប្រពន្ធ​និង​កូន​ហើយ​” ក្រោយពី​បានឮ​សម្តី​ខាង​ប្រុស​និយាយ​ដូច្នេះ ទប់​កំហឹង​មិនបាន ក៏​លោត​ពីលើផ្ទះ​ជាន់​ទី​១​បំណង​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច ។ ករណីនេះ​កើតឡើង​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​លេខ​១៧៨ តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​២៩៤ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។  ​នារី​រងគ្រោះ ឈ្មោះ ជ​.​ស​.​គ អាយុ​១៩​ឆ្នាំ ស្នាក់នៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៣០ តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ស្ថិតក្នុង​សង្កាត់ ទួល​ទំ​ពួ​ង​ទី​២ ខណ្ឌចំការមន និង​បុរស​ជា​សង្សារ​មានឈ្មោះ អ៊ាង ម៉េង​លី អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ ។
​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​សង្កេតឃើញ នារី​រងគ្រោះ​បានមក​លេង​នៅ ផ្ទះជួល​ជាមួយ​សង្សារ​នៅ​កន្លែងកើតហេតុ តែ​មិនដឹងថា មានរឿង​ទាស់ទែង​គ្នា​អ្វី​នោះទេ ទើប​នារី​រងគ្រោះ​បាន​លោត​ពីលើផ្ទះ​ជាន់​ទី​១ ក្នុង​បំណង​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច គ្រាន់តែ​របួស​បាក់​ភ្លៅ​ខាងឆ្វេង​។ បន្ទាប់មក
ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។  ប៉ុន្តែ​មាន​ប្រភពព័ត៌មាន​មួយទៀត​សុំ​មិន​ប្រាប់​ឈ្មោះ​បង្ហើប​ប្រាប់ថា  ការដែល​ធ្វើ​ខាង​ស្រី​លោត​ពីលើផ្ទះ​ប៉ង​ស្លាប់ ខ្លួន ដោយសារ​បុរស​ជា​សង្សារ​ដែល​បាន​ស្រឡាញ់គ្នា និង​ធ្លាប់មាន​អនុស្សាវរីយ៍​ផ្អែមល្ហែម​ជា​គ្នា​យូរ​ខែ​ឆ្នាំ​មកហើយ នោះ ប្រាប់ថា​នាង​ថា “​ខ្លួន​មាន​ប្រពន្ធ
និង​កូន​រួចហើយ​” និង​មានបំណង​ចង់​បែកផ្លូវ​គ្នា ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya