រតនគិរី ៖កាលថ្ងៃទី ០១ វិច្ឆិកា ២០១៣ នៅចំណុចផ្លូវចំណោតបឹងកម្សាន្ត ស្ថិតក្នុងភូមិថ្មដារ សង្កាត់បឹងកន្សែង ក្រុងបានលុង ។
សេចក្តីរាយការណ៍នៅមុននេះបន្តិចបានបញ្ជាក់ឲ្យដឹង ទៀតថា ម៉ូតូទាំងពីរគ្រឿងនេះបើកបញ្ច្រាសទិសគ្នាដោយភាគីម្ខាងជិះម៉ូតូម៉ាកC100 ស៊េរី២០១១ ពាក់ស្លាកលេខ រតនគិរី 1A 8668 ដឹកគ្នាពីរនាក់ប្តីប្រពន្ឋ ដោយប្តីរបួសបាក់ជើង រីឯប្រពន្ឋត្រូវក្បាលក្អួតចេញឈាមរួចសន្លប់ និងភាគីម្ខាងទៀតជិះម៉ូតូម៉ាកស៊ីរូសព៌ណខ្មៅអត់ស្លាកលេខ ជិះឌុបគ្នា០៣នាក់ ដោយម្នាក់របួសធ្ងន់ និង ០២នាក់របួសស្រាល ៕