ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គី​រី​  ||     មន្ត្រី​គយ​ស្រុកស្រែ​អំបិល ធុំក្លិន​ពុំ​សូវ​ស្រួល ខណៈ​មានការ​បែកធ្លាយ​រឿង ប្រមូល​ពន្ធ​ក្រៅបញ្ជី​រដ្ឋ ?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គីរី​  ||     ករណី​អ្នកទោស​ស្លាប់ ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឆ្លើយ​ដាក់គ្នា?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ប៉ូលិសបង្ក្រាបក្រុមជួញដូរអាវុធដ៏ធំ

ប៉ូលិសបង្ក្រាបក្រុមជួញដូរអាវុធដ៏ធំ

អន្តរជាតិ ៖ មន្ទីរព្រហ្មទណ្ឌក្រុងហូជីមិញបាននិយាយកាលពីថ្ងៃទី៦វិច្ឆិកា ឆ្នំា២០១៧ ថា ក្រុងហូជីមិញបានបំបែកក្រុមឧក្រិដ្ឋកម្មដ៏ធំសម្បើមមួយ ដែលបានផលិតនិងលក់គ្រឿងអាវុធខុសច្បាប់ក្នុងបរិមាណដ៏ច្រើន ហើយបានចាប់ខ្លួនមនុស្ស ៩ នាក់ រួមទាំងស្តេចត្រាញ់ជួញដូរអាវុធផងដែរ។

មេជួញដូរអាវុធឈ្មោះ ង្វៀន ហុងភុក អាយុ ៣២ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែតុលាដោយមន្ត្រីស្លៀកពាក់ស៊ីវិលបន្លំខ្លួន ខណៈដែលមេជួញដូរអាវុធនេះបានចាកចេញពីផ្ទះប្រពន្ធខ្លួននៅខេត្តវិញឡុង ភាគខាងត្បូងប្រទេសវៀតណាម។

សមាជិក ៨ នាក់ផ្សេងទៀត អាយុពី ១៦ ដល់ ៤០ ឆ្នាំត្រូវបានចាប់ខ្លួនផងដែរ អំឡុងការឆ្មក់បង្ក្រាបរបស់ប៉ូលិសទៅលើទីតាំងរបស់ក្រុមជួញដូរអាវុធ បន្ទាប់ពីចាប់បានមេក្លោង ឈ្មោះ ភុក។

យោងតាមមន្ត្រីប៉ូលិស ឈ្មោះភុក ត្រូវបានកំណត់អត្តសញ្ញាជាមេក្លោងនៅពីក្រោយក្រុមឧក្រិដ្ឋកម្មដ៏ធំមួយ ដែលទទួលខុសត្រូវក្នុងការដឹកនាំបណ្តាញផលិតអាវុធនិងសកម្មភាពជួញដូរអាវុធ ដែលលាតសន្ធឹងនៅតាមបណ្តាទីក្រុងនិងខេត្តជាច្រើននៅក្នុងតំបន់ភាគខាងត្បូង។

ឈ្មោះភុកតែងតែធ្វើសកម្មភាពជាលក្ខណៈសម្ងាត់ ដែលធ្វើឱ្យពិបាកសម្រាប់ ក្រុម អ្នកស៊ើបអង្កេតដើម្បីកំណត់ទីតាំងពិតប្រាកដរបស់ជននេះ។

បុរសនេះត្រូវបានរាយការណ៍ថាប្រដាប់ដោយគ្រាប់បែកដៃនិងអាវុធគ្រប់ពេលដើម្បីរារាំងប៉ូលិស។

មន្ត្រីប៉ូលិសម្នាក់និយាយថា “មានពេលមួយ ភុកបាននិយាយថាគាត់នឹងបំផ្ទុះខ្លួនឯងហើយស្លាប់ជាមួយអ្នកដែលប៉ុនប៉ងចាប់ខ្លួនគាត់ ។ ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងណាស់ មិនត្រូវបណ្តាលឱ្យស្លាប់ជនស៊ីវិលទេ”។

កាលពីថ្ងៃទី ១២ ខែតុលា ភុកបានជិះរថយន្ដក្រុងដឹកអ្នកដំណើរពីផ្ទះ ប្រពន្ធគាត់នៅខេត្តវិញឡុង ដោយមិនដឹងថាអ្នកដំណើរខ្លះជាប៉ូលិស សម្ងាត់ទេ។

ក្រុមប៉ូលិសបានដាក់ភុកក្រោមការត្រួតត្រាបានភ្លាមៗបន្ទាប់ពីរថយន្ដក្រុងចាប់ផ្តើមចេញដំណើរ ដោយធ្វើឱ្យបុរសនេះគ្មានពេលចាប់យកអាវុធរបស់គាត់ទេ ដែលរួមមានគ្រាប់បែកដៃ M67 កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ Z-5P កាំភ្លើងខ្លី ៣ ដើម កាំភ្លើងវែងសម្រាប់កីឡា ១ ឧបករណ៍រក្សាសំឡេងឱ្យស្ងាត់១ និង គ្រាប់កាំភ្លើង ៧០ គ្រាប់៕

 

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya