ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » អបអរ​ខួប​អនុស្សាវរីយ៍​កំណើត​កងទ័ព​លើក​ទី៦៤ កងយោធពល​ខេមរភូមិន្ទ

អបអរ​ខួប​អនុស្សាវរីយ៍​កំណើត​កងទ័ព​លើក​ទី៦៤ កងយោធពល​ខេមរភូមិន្ទ

កំពង់ស្ពឺ៖ នា​ថ្ងៃទី៨ខែវិច្ឆិកា​ឆ្នាំ២០១៧វិទ្យាស្ថាន​កង ទ័ពជើងគោក(ថ្លុក​តាសេក)ស្ថិតក្នុង​ភូមិ​ទី៤ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​បើក​មី​ទ្ទិញ​អបអរ​ខួប​អនុ​ស្សាវ រី​យ៍​លើក៦៤ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​ក្រោម អធិប​ត្តី​សម្តេច​ពិជ័យ​សេនា​ទា​បាញ់​រដ្ឋមន្ត្រីក្រសួង​ការពារ ជាតិ។ នៅក្នុង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​ឯកឧត្តម នាយ​ឧ​ត្ត​សេនីយ៍​ប៉ុល​សារឿន​អគ្គមេបញ្ជាការ​នៃ​កង​យោ ធ​ពល​ខេមរភូមិន្ទ​មិ​ទ្ទិញ​អបអរ​សារ​ទរ​ខួប​អនុស្សា​វ​រី​លើក ទី៦៤ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​ថ្ងៃទី៩ខែវិច្ឆិកា ឆ្មាំ១៩៥៣ថ្ងៃទី៩ខែវិច្ឆិកា​ឆ្នា២០១៧បាន​ថ្លែង​ក្នុងឱកាស នោះ​ថា​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​ប្រមុខ​ដឹកនាំ​ទាំងបី​មាន​សម្តេច​អគ្គ​មហា​សេ នា​ប​តី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស៥ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា។ សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា​សម្តេច អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​ទើប​ធ្វើឱ្យ មាតុភូមិ​កម្ពុ​ជាមាន​សុខសន្តិភាព​មាន​ការវិវឌ្ឍ​រីកចម្រើន យ៉ាង​ឆាប់រ​ហ័យ​លើ​គ្រប់​វិស័យ​ឈរ​យ៉ាងខ្ពស់​ត្រដែត​ស្មើ មុខស្មើ​ភាព​និង​ស្មើ​សិទ្ធិ​ជាមួយ​ប្រទេស​ក្នុង​តំបន់​និង​សកល លោក។ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល​សារឿន​បាន​ថ្លែងបន្តថា អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​សម្តែង​នូវ ការអបអរ​សារ​ទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​ជោគជ័យ​ដ៏​ត្រចះ​ត្រ ចង់​និង​សូម​ប្តេជ្ញា​ខិតខំ​ឱ្យ​សម្រេច​តួនាទី​ភារកិច្ច​ស្នូល ក្នុង​កិ​ច្វ​ការពារជាតិ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ជាពិសេស​សូម​ប្តេជ្ញា​ការពារ​ឱ្យបាន​រឹងមាំ​ជា​អមតៈ​នូវ​សន្តិ ភាព​ពីព្រោះ​វា​ជា​ផលប្រយោជន៍​រួម​និង​ជា​សេចក្តីប្រាថ្នា​នៃ ប្រជាជាតិ​និង​ប្រជាជន​កម្ពុជា​គ្រប់រូប​និង​មូលដ្ឋានគ្រឹះ ដ៏​ចាំបាច់​បំផុត​សម្រាប់​ប្រទេសជាតិ​បោះជំហាន​បន្តទៅ​មុខ លើ​វិថី​អភិវឌ្ឍន៍​និង​ការ​រី​ចម្រើន។ សម្តេច​ពិជ័យ​សេនា​ទា​បាញ់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន ថ្លែងថា​ក្នុងឱកាស​នៃ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ​អនុញ្ញាត​រំលឹក ឡើងវិញ​អំពី​ប្រ​វត្ត​សង្ខេប​កំណើត​កងយោធពល​ខេ​មរ​ភូ មិ​ន្ទ​ដែល​បាន​វិ​វត្ត​គ្រប់​ដំណាក់កាល​នៃ​ប្រវត្តិ​សា​ស្ត្ស​ង្គ​ម រហូត​បច្ចុប្បន្ននេះ។ ចាប់​ពីថ្ងៃ​បដិសន្ធិ​ឡើង​ដំបូង​តាម​អនុសញ្ញា​យោធា​បារាំង ខ្មែរ​ថ្ងៃទី៧ខែមករា​ឆ្នាំ១៩៤៦កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​ដឹកនាំ​បំពាក់បំប៉ន​យ៉ាងច្បាស់​លាស់​នូវ​គោលដៅ តួនាទី​ភារកិច្ច​របស់ខ្លួន​ផ្សារភ្ជាប់​សាច់ឈាម​ជាមួយ​ប្រជា ពលរដ្ឋ​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​សន្តិភាព ឯករាជ្យ​អធិបតេយ្យភាព​បូរណភាព​ទឹកដី​ការពារ​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ។ សម្តេច​បាន​បន្តថា​ថ្ងៃទី៧ខែមករា​ឆ្នាំ១៩៤៦ដល់​ថ្ងៃទី១ខែ កញ្ញា​ឆ្នាំ១៩៥៣គឺជា​ការចាប់ផ្តើម​ដំណាក់កាល​ផ្ទេរ​សមត្ថ កិច្ច​យោធា​រវាង​ប្រទេស​បារាំង​និង​ប្រទេស​កម្ពុជា។ ដំណាក់កាល​នេះ​គឺជា​ការបង្កើត​អគ្គសេនាធិការ​នៃ​ក្រ​សួ ង​ការពារជាតិ​ក្រោម​ឱវាទ​រដ្ឋមន្ត្រី​មាន​ក្រុម​គ្រាំទ្រ​មាន​កង ឯកភាព​ជើងគោក​មួយចំនួន​មាន​កង​នាវាចម្បាំង​តាម​ទន្លេ ២កង​មាន​សាលា​និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​គឺជា​សាលា​យោ ធា​ខ្មែរ​សម្រាប់​បណ្តុះបណ្តាល​នាយទាហាន​និង​សាលា ក្របខ័ណ្ឌ​ថ្ម​ពេជ្រ​សម្រាប់​បណ្តុះបណ្តាល​នាយទាហាន រង​រហូតដល់​បច្ចុប្បន្ន​ថ្ងៃទី៩ខែវិច្ឆិកា​ឆ្នាំ២០១៧ទិវា​កំណើត កងយោធពល​ខេមរភូមិន្ទ។ ក្នុងឱកាស​នេះ​ដែល​សម្តេច​ពិជ័យ​សេនា​សូម​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​និង​គោរព​ដោយស្មោះ​អស់ពី ដូង​ចិត្ត​មិនអាច​បំភ្លេចបាន​ចំពោះ​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បានដឹង​នាំ​ថែបំប៉ន ផ្សារភ្ជាប់​ជានិច្ច​ជាមួយ​ជីវិត​កងទ័ព​គិតគូរ​និង​ជួយឧបត្ថម្ភ គាំទ្រ​សល់​កងទ័ព​គ្រប់ពេលវេលា​ធ្វើឱ្យ​កងយោធពល​ខេ​ម រ​ភូមិន្ទ​មាន​ការវិវឌ្ឍ​រីកចម្រើន​រឹងមាំ​យ៉ាង​ឆាប់រហ័ស​មាន ជីវភាព​រស់នៅ​សមរម្យ​មានលទ្ធភាព​គ្រប់​គាន់​សម្រេច​រាល់ ភារកិច្ច​ដ៏​ឧដុង្គឧត្តម​ជូន​ជាតិ​មាតុភូមិ​នៃ​យើង៕ដោយ៖ អាន សឿន

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya