ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ២នាក់​ក្នុងចំណោម​បក្ខពួក៣នាក់ កម្លាំង​នគរបាល​ឃាត់ខ្លួន ករណី​វាយ​អ្នកគ្រូ​ម្នាក់​ប្លន់​យក​ម៉ូតូ

ជនសង្ស័យ២នាក់​ក្នុងចំណោម​បក្ខពួក៣នាក់ កម្លាំង​នគរបាល​ឃាត់ខ្លួន ករណី​វាយ​អ្នកគ្រូ​ម្នាក់​ប្លន់​យក​ម៉ូតូ

(ភ្នំពេញ)៖ កាលពី​ថ្ងៃទី៨ ខែ​វិឆ្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យ២នាក់​ក្នុងចំណោម​បក្ខពួក ៣នាក់​ត្រូវបាន​កម្លាំង​នគរបាល ខណ្ឌ​ព្រែក​ព្នៅ​ធ្វើការ ឃាត់ខ្លួន នៅ​ចំណុច ផ្សារ​ព្រែក​ព្នៅ ក្នុង​សង្កាត់​ព្រែក​ព្នៅ បន្ទាប់ពី​ជនសង្ស័យ​និង​បក្ខពួក​បានធ្វើ​សកម្មភាព​វាយ​ប្លន់​អ្នកគ្រូ​ម្នាក់​ប្លន់ យក​ម៉ូតូ​ម៉ាក ហុងដា សេ១២៥ សេរី២០១៦មួយគ្រឿង​នៅក្នុង​ភូមិ បឹង​ខ្នុរ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។

ជនសង្ស័យ​ចំនួន២នាក់​ដែល​ត្រូវ​ឃាត់ខ្លួន នោះ១/ឈ្មោះ​ជួន ធី ហៅ​ម៉ាប់ អាយ ៥០ឆ្នាំ មាន​លំនៅ​ភូមិ ម្រេះ​ពេន ឃុំ​ម្រេះ​ពេន ស្រុក​សំរោង ខេត្តតាកែវ និង២/ឈ្មោះ គឹម ទីន​នី​ន​អាយុ ៣០ឆ្នាំ ស្នាក់នៅ​ម្តុំ​លូ ៥ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ចំណែក​ម្ចាស់​ម៉ូតូ ឈ្មោះ ថា​ន់ ចិន្តា ភេទ​ស្រី​អាយុ ៣២ឆ្នាំ ជា​អ្នកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ បឹង​ប្រិ​យ៍ មាន​លំនៅ​ស្នាក់នៅ ភូមិ​ព្រៃទទឹង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ។នៅពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​ម៉ូតូ​ដែល​ជនសង្ស័យ ធ្វើ​សកម្មភាព​ប្លន់​យក​នោះ​ត្រឡប់ មកវិញ។
ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក​កូន ប្រុស​គាត់​ទៅ​សាលារៀន យ៉េ​ហ៊ូ ហើយ​នៅ​ខ​ណះ​ពេល​ជិះ​ត្រឡប់ មកវិញ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​និង​បក្ខពួក​មាន​គ្នា ៣នាក់​ជិះ​ម៉ូតូ​មក​ស្ទាក់ផ្លូវ​កៀរ​រួច​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​គាត់ ម៉ាក​ហុងដា​ឌ្រី​ម​សេ១២៥ សេរី២០១៦ មាន​ស្លាក​លេខ ភ្នំពេញ​១FL០២៤២បានសម្រេច រួច​ព្យាយាម​ជិះ​គេចខ្លួន តែ​ត្រូវ​កម្លាំង​នគរបាល​ស្ទាក់​ចាប់បាន​នៅ​ចំណុច ផ្សារ ព្រែក​ព្នៅ តែម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ២នាក់​ខាងលើនេះ​កំពុង​ឃាត់ខ្លួន​ណ្តោះ​អាសន្ន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ចា​ជូនទៅ​តុលា​ការបន្ត​តាម​នីតិវិធី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya