ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ កម្លាំង នគរបាលខណ្ឌ៧មករា និងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ បានចុះទៅធ្វើរដ្ឋបាលនៅទី នោះ ដោយឃាត់ខ្លួនមនុស្សចំនួន៣នាក់ ដែលជាជនអនាថា និងជាមុខសញ្ញាធ្វើសកម្ម ភាពលួចនិងឆក់ទ្រព្យសម្បត្ដិប្រជាពលរដ្ឋ កាលពីពេលកន្លងទៅ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅពេលដែលចុះធ្វើរដ្ឋបាល ក្នុងបរិវេណពហុកីឡដ្ឋាន ជាតិអូរឡាំពិក ជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះពីរនាក់ជាជនអនាថាត្រូវ បានសមត្ថកិច្ចធ្វើការដោះលែងឱ្យត្រឡប់ ទៅវិញ រីឯជនសង្ស័យម្នាក់ទៀត ដែលជាមុខសញ្ញាចាស់ តែងតែធ្វើសកម្មភាពឆក់ និងលួចទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋនា ពេលកន្លងទៅនោះ ត្រូវបានឃុំខ្លួននិងរៀប ចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវ ច្បាប់ ។
ប្រភពព័ត៌មានបានបន្ដថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការចាត់ ការតាមច្បាប់ខាងលើនេះ ឈ្មោះថាច ចាន់ អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ បឹងព្រលិត ខណ្ឌ៧មករា ។
កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿង របស់ជនសង្ស័យយកទៅរក្សាទុក ដើម្បីចាត់ការបន្ដទៀត ៕