ប៉ោយប៉ែត ៖ កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារ ក្រុងប៉ោយប៉ែត ខេតបន្ទាយមានជយ័ ។
ប្រពន្ធជនរងគ្រោះឈ្មោះ ជួន សាលី អាយុ៥០ឆ្នាំ ប្រាប់ថា ប្តីរបស់គាត់ឈ្មោះ មាស សារិន អាយុ៥១ឆ្នាំ មុខរបអ្នកលើកអេតចាយ មានទីលំនៅភូមិកើតេហតុ ។ មុនកើតហេតុបុរសប្តីរបស់គាត់បានដើរឆ្លងផ្លូវផុតដល់ចិញ្ចើមផ្លូវខាងស្ដាំទៅរកទិញកាតទូរស័ព្ទដើម្បីទូរសព្ទ័ទៅកូននៅប្រទេសថៃ ។ លុះដល់កន្លែងកើតហេតុក៏ត្រូវរថយន្តកាមរីមួយគ្រឿង ពណ៌ស មិនស្គាល់អត្តសញ្ញាណបើកមកពីទិសខាងកើតក្នុងល្បឿនលឿន បានរេចង្កូតបុកប្ដីគាត់
ពីក្រោយពេញទំហឹងអូសជិត២០ម៉ែត្រ ហើយថយក្រោយកិនពីលើបន្ថែមបណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ៕