ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់ បើកឡាន​បុក​ម៉ូតូ​មួយគ្រឿង ខ្ទេច​ទាំងស្រុង នៅ​ភ្នំពេញ

នារី​ម្នាក់ បើកឡាន​បុក​ម៉ូតូ​មួយគ្រឿង ខ្ទេច​ទាំងស្រុង នៅ​ភ្នំពេញ

ភ្នំពេញៈ កាលពី ល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅ​ខាងកើត​វ​ង្វ​ង់​មូល​វត្តភ្នំ ចំណុច​មុខ​អគ្គីសនី​កម្ពុជា ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។

បុរសរងគ្រោះ​មានឈ្មោះ លី ម៉ាន ភេទ​ប្រុស អាយុ៥០ឆ្នាំ មុខរបរ គ្រូបង្រៀន​សាលា​ឯកជន ស្នាក់នៅ​គីឡូ​ម៉ែត​លេខ៦ ក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ៦ ខណ្ឌឫស្សីកែវ។ ចំណែក​ម្ចាស់​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ។

នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​វ័យ៥០ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ១១០ សេរី១៩៩៤ ពណ៌​ទឹកខ្មៅ គ្មាន​ស្លាក់​លេខ ជិះ​ម្នាក់ឯង ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង ម៉ាក​កាមរី កូ​រូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក់​លេខ ភ្នំពេញ 2U-6143 បាន​បើក​មកពី​ក្រោយ​បោះពួយ​បុក​ម៉ូតូ​មួយគ្រឿង យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់ក ចំណែក​រថយន្ត​បង្ក​រង​កា​ខូច​ខាត់​មួយ​កំណាត់​មុខ​ទាំងស្រុង​តែម្តង ចំណែក​ម្ចាស់​រថយន្ត​ឃើញ​សភាព​បែបនេះ បាន​រត់​គេចខ្លួនបាត់​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ។

ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​ចរាចរណ៍​ខណ្ឌដូនពេញ បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya