កំពង់ស្ពឺ៖កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយ ប៉ុស្តិ៍ឃុំត្រពាំងគងបានបង្ក្រាបឃាត់ខ្លួនមុខសញ្ញាជួញដូរ គ្រឿងញៀនចំនួនពីរនាក់នៅចំណុចក្នុងព្រៃខាងលិចភូមិសុបិន ឃុំត្រពាំងគងចំងាយប្រមាណ៨០០ម៉ែត្រក្នុងស្រុកសំរោង ទងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៣១ខែតុលាឆ្នាំ២០១។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំត្រពាំងគងបានឱ្យដឹងថាមុខសញ្ញា ដែលឃាត់ខ្លួនបាននេះមានឈ្មោះឈន សាមិតភេទប្រុសអាយុ ២៥ឆ្នាំរស់នៅភូមិត្រពាំងវែងឃុំត្រពាំងគងស្រុកសំរោងទង និងឈ្មោះសាយ ភេទប្រុសអាយុ២៧ឆ្នាំរស់នៅក្នុងភូមិឃុំ ជាមួយគ្នា។ការឃាត់ខ្លួនយុវជនសង្ស័យទាំងពីរនាក់ដក ហូតបានម្ស៉ៅក្រាមពណ៍ស២០កញ្ចបទូរស័ព្ទដៃ២គ្រឿង ដាវ៣អាវុធឆ្នៃ១ដើម។ ប្រភពបានបន្តថាក្រោយពីឃាត់ខ្លួនជំនាញបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺចាត់ការតាមនិតិវិធី៕ ដោយ៖វ៉នភាព