ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » លោក ហម សុធា​និ​ត គឺជា​តារា​សម្ដែង​ដ៏​ល្បី​មួយរូប ក្នុង​ទសវត្សរ៍ ៩០-២០០០ ទស្សនិកជន នៅចាំ​តួឯក​ប្រុស ក្នុង​រឿង «តេ​ជោ​តំ​ឌិន» លោក ហម សុធា​និ​ត ដែរឬទេ?

លោក ហម សុធា​និ​ត គឺជា​តារា​សម្ដែង​ដ៏​ល្បី​មួយរូប ក្នុង​ទសវត្សរ៍ ៩០-២០០០ ទស្សនិកជន នៅចាំ​តួឯក​ប្រុស ក្នុង​រឿង «តេ​ជោ​តំ​ឌិន» លោក ហម សុធា​និ​ត ដែរឬទេ?

(ភ្នំពេញ)៖ ជាក់ស្ដែង ផេ​ក «Movie Star Research» បាន​ទម្លាយ​ថា «លោក ហម សុធា​និ​ត ដែល​ទស្សនិកជន​ភាគ​ច្រើន ស្គាល់​លោក​យ៉ាងច្បាស់​បំផុត គឺ​លោក​ជា​តួឯក​ប្រុស​នៅក្នុង​រឿង តេ​ជោ​តំ​ឌិន។ កាលពី​ទសវត្សរ៍ ៩០-២០០០ លោក ហម សុធា​និ​ត គឺជា​តារា​សម្តែង​ដ៏​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយរូប នៅក្នុង​ពិភព ខ្សែភាពយន្ត ក៏ដូចជា​ក្នុង​ពិភព​ចម្រៀង​កាយវិការ Karaoke ។ ជាច្រើន​ឆ្នាំ​មកនេះ បន្ទាប់ពី​លោក ហម សុធា​និ​ត បាន​ចាក​ចេញពី​ពិភព​សិល្បៈ ធ្វើ​ឲ្យ​មហាជន​ជាច្រើន យល់ថា​ប្រហែលជា​លោក​ទៅ​រស់នៅ ឯ​បរទេស​បាត់ទៅហើយ ប៉ុន្តែ​តាម​ការពិត​លោក​មិនបាន​ទៅ​រស់នៅ ឯ​បរទេស​ដូច​អ្វីដែល​បងប្អូន​មួយចំនួន​ស្មាន​នោះទេ»។

លោក ហម សុធា​និ​ត គឺជា​តារា​សម្ដែង​ដ៏​ល្បី​មួយរូប ក្នុង​ទសវត្សរ៍ ៩០-២០០។ លោក​ត្រូវបាន​ទស្សនិកជន​ទូទាំងប្រទេស​ស្គាល់​យ៉ាងច្បាស់ តាមរយៈ​ការសម្ដែង​រឿង «តេ​ជោ​តំ​ឌិន» ដោយ​លោក​ធ្វើជា​តួឯក​ក្នុង​រឿងនេះ ប៉ុន្ដែ​មួយរយៈ​ធំ​មកហើយ វត្តមាន​របស់លោក ត្រូវបាន​ឃ្លាតឆ្ងាយ​ពី​ពិភព​សិល្បៈ ជាហេតុ​ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​សង្ស័យថា ប្រហែលជា​លោក ទៅ​រស់នៅ​បរទេស​បាត់ទៅហើយ។ ដោយឡែក បច្ចុប្បន្ននេះ លោក​កំពុង​រស់ក្នុង​ប្រទេស​ក​ម្ពុ​ជា​នៅឡើយ​ទេ។

គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​អតីត​តារា​សម្ដែង​លោក ហម សុធា​និ​ត កំពុងតែ​រស់នៅក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​មាន ឋានៈ​ជា ឧត្ដមសេនីយ៍ត្រី​ផ្កាយ ១ទៀតផង នេះ​ជា​រូបគាត់​ពីមុន​នឹង​រូប​បច្ចុប្បន្ននេះ​នៅ​ខាងក្រោម៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya