ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » មនុស្ស៤នាក់ រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង នៅ​ស្វាយរៀង

មនុស្ស៤នាក់ រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង នៅ​ស្វាយរៀង

ស្វាយរៀងៈ កាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅលើ​ផ្លូវ​ខេត្ត​លេខ១០ក្រាល​គ្រួស​ក្រហម ត្រង់ចំណុច​ភូមិ​អ​ន្សោ​ង ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង។

ភាគី​រងគ្រោះ​មានឈ្មោះ ឃ្លោក អុល ភេទ​ប្រុស អាយុ៦២ឆ្នាំ មុខរបរ​ទាហាន នឹង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ស៊ុន សារី​ន​អាយុ៣២ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅ​ភូមិ​បឹង​រ៉ៃ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ដោយ​ជិះ​ម៉ូតូ​ម៉ាក HONDA C125 ស៊េរី​ឆ្នាំ២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1A-5350 ខូចខាត​យ៉ាងដំណំ។ ចំណែក​ភាគី​បង្កហេតុ​មានឈ្មោះ យង់ មោគ ភេទ​ប្រុស អាយុ៤៦ឆ្នាំ មុខរបរ កសិករ នឹង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ សុខ សុធន អាយុ៤១ឆ្នាំ មាន​ទីលំនៅ​ភូមិ​គង់ ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង បើក​ម៉ូតូ​ម៉ាក HONDA C125 ស៊េរី២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-0459 ។

មុន​កើតហេតុ​មាន​ប្រុស​ស្រី២នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ១២៥ ស៊េរី២០១៣ ធ្វើដំណើរ​ពី​ទិសខាងកើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​មិន​គោរព​សិទ្ធិ​អទិភាព ស្រាប់តែ​ទៅបុក​និង​ម៉ូតូ​ជិះ​គ្នា២នាក់ ពី​ជើង​ទៅ​ត្បូង​បញ្ច្រស់​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​បែកក្បាល​ហូរឈាម​សន្លប់​ទាំងសងខាង។ ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ធ្វើការ​វាស់វែង នឹង​ដឹក​មកកាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះភ្លាមៗផងដែរ។

បច្ចុប្បន្ន វត្ថុតាង​ទាំង២គ្រឿង ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​យក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រៃ​ធ ដើម្បី​ចាត់ការ​តាមច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya