បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៣១ តុលា ២០១៣ នៅក្នុងភោជនីយដ្ឋានប្រជុំមិត្ត ដែលស្ថិតនៅក្នុងភូមិបន្ទាយមាង ឃុំបន្ទាយមាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការស្រុកមង្គលបូរី បានឲ្យដឹងថា ជនសង្ស័យជួញដូរថ្នាំញៀនទាំង ៣នាក់ មាន១.ឈ្មោះ តុល ចន្ថា ភេទប្រុស អាយុ ៤០ឆ្នាំ បម្រើការងារនៅអង្គភាពក្រសួងការពារជាតិ ២.ឈ្មោះ ម៉ៅ សំរិទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ បម្រើការងារនៅមណ្ឌលពិការភ្នំឆ័ត្រ ៣.ឈ្មោះ ក្រាម ស៊ុនលី ភេទប្រុស អាយុ ៣២ឆ្នាំ ជាកម្លាំងនគរបាលក្រសួង។
លោកវរសេនីយ៍ត្រី យ៉ត សុផល បានបន្តឲ្យដឹងទៀតថា កម្លាំងយើងបានតាមមុខសញ្ញាដឺងថា ជនទាំង ៣នាក់នោះ កំពុងផឹកស៊ីនៅក្នុងភោជនីយដ្ឋានប្រជុំមិត្ត ទើបធ្វើការឃាត់ និងឆែកឆេរក្នុងរថយន្តរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១កញ្ចប់ធំ មានចំនួន ៦,០០០គ្រាប់ និងរថយន្ត ២គ្រឿង ដែល ១គ្រឿង ម៉ាក ISUZU ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02.2-6225 និង ១គ្រឿងទៀត ម៉ាក LEXLIS ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E.4035 និងបានបញ្ជូនទៅស្នងការនគរបាលខេត្តភ្លាមៗ តែម្តង៕