ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ក្រុមប្រឹក្សា នឹងប្រកាស សាលដីកា នៅម៉ោង ៨ ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខ ។
សាលាឧទ្ធរណ៍ បានបើកសវនាការ លើសំណុំរឿងលោក ឈូក បណ្ឌិត ធ្វើឡើងជាសាធារណៈ ដើម្បីបើកឲ្យមហាជនចូលរួម តាមដានក្នុងករណីនេះដោយចំហ ។
ការបើកសវនាការនេះដែរ ក៏មានការចូលរួម ពីកម្មការិនី៣នាក់ ដែលរងគ្រោះ ក្នុងអំពើបាញ់ប្រហារ ធ្វើ ឡើងដោយលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ។ យ៉ាងណាក៏ដោយក្នុងសវនាការ នេះ ពុំមាន វត្តមានរបស់លោក ឈូក បណ្ឌិត ឡើយ ព្រោះក្រុមសមត្ថកិច្ច នៅមិនទាន់ចាប់ខ្លួនបាននៅឡើយ ហើយ រហូតមកដល់ពេលនេះ ។ លោកសង្ឃឹមថា សមត្ថកិច្ចនឹងតាមចាប់ខ្លួនលោក ឈូក បណ្ឌិត តាមការប្រកាស របស់លោកឧបនាយក រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
កម្មការិនីទាំង៣នាក់នោះ បានឲ្យដឹងព្រមៗគ្នាថា សាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ដល់ពួកគេជាមិនខាន ហើយពួកគេមានជំនឿទៅសាលាឧទ្ធរណ៍ប្រហែលជា៥០ភាគរយ ៕