ភ្នំពេញ ៖ កាលពីវេលាម៉ោង ២០នឹង៤០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ។
ប្រភពព័ត័មានពី សមត្ថកិច្ចដែលចុះបង្ក្រាបកន្លែង រកស៊ីផ្លូវភេទ បានឲ្យដឹងថា ទីតាំងទី១ ស្ថិតនៅក្នុងហាងម៉ាស្សា តាមបណ្តោយផ្លូវសុធារស ទល់មុខខារ៉ាអូខេ X2 ក្នុងទន្លេបាសាក់ ខណ្ឌចំការមន ដោយសមត្ថកិច្ច ឃាត់ខ្លួនបាននារីបម្រើ ផ្លូវភេទចំនួន១១នាក់ សុទ្ធសឹងជាជនជាតិវៀតណាម ហើយក៏បានឃាត់ខ្លួន បុរសបាន៥នាក់ផងដែរ
ដែលមករកផ្លូវភេទ ។
ចំណែកទីតាំងទី២ ស្ថិតនៅចំណុច ផ្ទះលេខ ១៤៨ ផ្លូវលេខ ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងឃាត់ខ្លួននារី រូបស្រស់ក្មេងចំនួន១០នាក់ និងបុរស៣នាក់ទៀត ។ ប្រភពដដែរបានបន្តមុននឹងឈានដល់ការចុះឆែកឆេរ ទីតាំង២ខាងលើនេះ ដោយយោងទៅ តាមពាក្យបណ្តឹងរបស់ភ្ញៀវ ដែលចូលទៅម៉ាស្សា បានប្តឹងទៅអង្គការ IGM សុំឲ្យចុះមកជួយសង្គ្រោះនារីដែលត្រូវគេបង្ខំ ឲ្យមកបម្រើកការផ្លូវភេទ ៕