ភ្នំពេញ៖ កាលពីវេលាម៉ោង ប្រមាណ១២និង៥០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវលេខ៨៦ កែងផ្លូវលេខព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈជនរងគ្រោះ និងមិត្តភក្តិ កំពុងនាំគ្នាប៉ះកង់ម៉ូតូមួយគ្រឿង។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ នោះជិះម៉ូតូស្មាស ហើយបានបន្លំខ្លួន ជាសមត្ថកិច្ច ខណ្ឌដូនពេញ។ មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ សុខ សីហា អាយុ២៣ឆ្នាំ រស់នៅខេត្តកណ្តាល និងមិត្តភក្តិ មានគ្នា៧នាក់ ជិះម៉ូតូ៣គ្រឿង នាំគ្នាដើរលេង ចូលក្លឹបកំសាន្ត ស្រាប់តែម៉ូតូមួយគ្រឿង បានបែកកង់ ។
ពេលនោះពួកគេ បានប៉ះកង់ម៉ូតូ ដែលបែកនោះ នៅជិតស្ថានីយ៍ ប្រេងកាល់តិច តាមផ្លូវព្រះមុនីវង្ស ហើយខណៈកំពុងតែប៉ះកង់ម៉ូតូនោះ ស្រាប់តែលេចមុខ ជនសង្ស័យ២នាក់ ជិះម៉ូតូស្មាស់ មួយគ្រឿង មកស្រែកថា យើងតាមម៉ូតូនេះ ៣ថ្ងៃហើយ តាំងពីបាញ់នៅខណ្ឌពោធិ៍សែនជ័យ ដូច្នេះត្រូវតែទៅអធិការដ្ឋាន នគរបាលជាមួយពួកគេ៕