ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ចាប់ខ្លួន ថន សេង​តារា ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​៣០​ម៉ឺន​ដុល្លារ​ ​

ចាប់ខ្លួន ថន សេង​តារា ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​៣០​ម៉ឺន​ដុល្លារ​ ​

ភ្នំពេញ ៖ ករណី​ឃាត់ខ្លួន​ឈ្មោះ ថន សេង​តារា ឋិត​នៅ​ចំណុច​មហាវិថី​ព្រះ​មុនី វង្ស​ទល់មុខ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ  សុខាភិបាល សង្កាត់​ស្រះចក ខណ្ឌដូនពេញ ហើយ​មានការ​កកស្ទះ​ចរាចរណ៍ ដោយសារតែ​ជន​ត្រូវ​ចោទ​មិន​ព្រម​ចុះ​ពីលើ​រថយន្ដ​របស់ខ្លួន​ម៉ាក​ធុន​ដ្រា ពណ៌​ស ដែល​អង្គុយ​ជាមួយ​ប្រពន្ធ បិទទ្វារ ជិត ដើម្បី​ទូរស័ព្ទ
​ស្វែងរក​ការអន្ដរាគមន៍​ពី​ក្រៅ ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដែល​អនុវត្ដ​ន៍​យក​រថយន្ដស្ទូច​ទាំង  មនុស្ស​ទាំង​រថយន្ដ​ទៅកាន់​ទីបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​ ​កាលពី​វេលា​ម៉ោង​៤​និង ៣០​នាទី​រសៀល ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣ កម្លាំង​កងរាជអាវុធហត្ថ​ការិយាល័យ​ព័​ត៌មាន​ទូទៅ​នៃ​ស្នងការដ្ឋាន​ព័ត៌មាន​និង​សន្ដិ សុខ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន ឃាត់ខ្លួន​ឈ្មោះ​ថន សេង​តារា ហៅ​អូន ភេទ ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៣ ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ស្នោ សង្កាត់ និរោធ
ខណ្ឌមានជ័យ តាម​ដីកា​បង្គាប់​ឱ្យ ចាប់ខ្លួន​លេខ​៥៤២ គ​.​ព្រ ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៣ ដោយ​លោក កោ វណ្ឌី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ចេញ​មូល ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ចំនួន​៣០​ម៉ឺន ដុល្លារ​ពី​ធនាគារ ANZ Royal ។​​ដើមចម​ដែល​ឈានដល់​ចៅក្រម ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កោ វណ្ឌី ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ ខ្លួន​ឈ្មោះ ថន សេង​តារា នេះ ដោយសារ តែ​ជនជាប់ចោទ​មិនបាន​ចូលខ្លួន​មក​បំភ្លឺ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣​កន្លង  ទៅនេះ​តាម​ការកោះហៅ​របស់​ចៅក្រម ស៊ើបសួរ ។​
​ជនជាប់ចោទ ថន សេង​តារា ត្រូវបាន  តំណាង​អយ្យកា​រលោក ហៀ​ង សុ​ភ័​ក្រ ចោទប្រកាន់​ពីបទ​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​(​ចេញ មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​)​ប្រ​ព្រឹ​ត្ដ នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១២ ដែលជា​បទល្មើស​ព្រហ្មទណ្ឌ មានចែង​តាម​ប​ញ្ញ​ត្ដិ​មាត្រា​២៣១​នៃ​ច្បាប់ ស្ដីពី
​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិ ប​ត្ដិ​ការទូទាត់​សាច់ប្រាក់​តាម​បណ្ដឹង របស់​ជនរងគ្រោះ​ឈ្មោះ ខៃ ណារិន ភេទ​ស្រី  អាយុ​៥០​ឆ្នាំ ។​
​នៅក្នុង​ពាក្យបណ្ដឹង​ជនរងគ្រោះ​បាន  បញ្ជាក់ថា ជនជាប់ចោទ ថន សេង​តារា បាន​សង​ប្រាក់​មកឱ្យ​ខ្លួន​ចំនួន​៣០​ម៉ឺន ដុល្លារ ដោយ​ចេញ​មូល​ប្ប​ទា​នប​ត្រ​ឱ្យទៅ បើក​នៅ​ធនាគារ ANZ Royal ប៉ុន្ដែ​ដល់ ថ្ងៃ​កំណត់ បែរជា​ខាង​ធនាគារ​បញ្ជាក់ ប្រាប់ថា មូល​ប្ប​ទា​នប​ត្រ​នេះ​មិនមាន គណនី​តុល្យ​សម​ទៅនឹង​សាច់​នោះឡើយ ទើប​តំណាង​អយ្យកា​រលោក ហៀ​ង សុ​ភ័​ក្រ ចោទប្រកាន់​ពីបទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​(​ចេញ មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​) ។​
​ប្រភព​ខ្លះ​បានឱ្យដឹង​ផងដែរ​ថា ជន ជាប់ចោត​ឈ្មោះ​ថន សេង​តារា គឺជា​ឈ្មួញ រកស៊ី​ហ្គាស​សង្ស័យ​គេចពន្ធ​ដ៏​ធំ​និង​ជា​អ្នក មានមុខមាត់​មិនគួរណា​ប្រ​ព្រឹ​ត្ដ​អំពើ​ខុស ច្បាប់​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ ប្រាក់​៣០​ម៉ឺន​ដុល្លារ ៕    

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya