បាត់ដំបង៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួល ក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ឯបុរស់ម្នាក់ទៀត ខ្ចីម៉ូតូគេមិនឲ្យលួចយកម៉ូតូគេ ជិះមិនបានប្រាប់ ត្រូវម្ចាស់ប្តឹងនគរបាល ឲ្យចាប់ខ្លួន កាលពីវេលា ម៉ោង១៥និង៣០នាទី ថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៣ នៅចំណុចចុងស្ពានថ្មចាស់ ក្នុង ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។
ជនសង្ស័យឈ្មោះ សុច សុថុល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិនាង លេមឃុំស្តៅ ស្រុករតនៈមណ្ឌល ឃាត់ខ្លួនបានកាលពីវេលា ម៉ោង១៥និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅចំណុចចុងស្ពានថ្មចាស់ ក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ស៊ើរីឆ្នាំ២០០៨ ពាក់
ស្លាលេខ បាត់ដំបង 1D-5362 របស់ជនរងគ្រោះឈ្មោះ ឌុល ចាន់ឌី ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិអណ្តើកហែបឃុំស្តៅស្រុករតនៈមណ្ឌល កាលពីវេលាម៉ោង១២ថ្ងៃទី៣០ខែតុលា ពីចំណុចភូមិអូរបារាំងឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ដោយមិនបានប្រាប់ម្ចាស់ទេ ហើយជិះសំដៅមកបាត់ ដំបងបាត់ ។ ក្រោយមកម្ចាស់បានប្តឹងសមត្ថកិច្ច រហូតឈានដល់ធ្វើការឃាត់ខ្លួន នាំយកមកការិយាល័យ ជំនាញ ដើម្បីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគ្រាន់តែធ្លាប់ស្គាល់ម្ចាស់ មកធ្វើស្រែនៅភូមិជិតគ្នា ហើយខ្ចីម៉ូតូ គេ ជិះគេមិនឲ្យក៏លួចយកម៉ូតូហើយជិះសំដៅមកបាត់ដំបងតែម្តង លុះដល់ពេលល្ងាចក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង៕
» ព័ត៌មានជាតិ » មនុស្សមានគំនិតអាក្រក់ខ្ចីម៉ូតូមិត្តភក្តិបញ្ចាំលេងល្បែង និងយកម៉ូតូគេជិះមិនបានប្រាប់ម្ចាស់ត្រូវប៉ូលិសចាប់ខ្លួន