ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ទៅ​ផឹក​ទឹកត្នោតជូរ ផឹក​យូរៗ​ចាក់​គ្នា​រងរបួស​ធ្ងន់

ទៅ​ផឹក​ទឹកត្នោតជូរ ផឹក​យូរៗ​ចាក់​គ្នា​រងរបួស​ធ្ងន់

​ភ្នំពេញ​: ភាព​ភ្ញាក់ផ្អើល​មួយ​ដែល​បង្កដោយ​ក្រុម​អ្នកផឹកស៊ី នៅក្នុង​ទីតាំង​លក់ ទឹកត្នោតជូរ ស្ថិតនៅ​ជិត​វត្ត​ប្រជុំ​សាគរ ហៅ​វត្ត​ថ្មី នៅ ក្រុមទី​៩ ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ ខណៈ​ជនរងគ្រោះ និង​ជនបង្ក​កំពុង​ផឹកស៊ី​ជាមួយគ្នា ដល់ពេល​ស្រវឹង​បាន​បង្ក​ការ​វាយតប់​គ្នា ពេញ​កន្លែង​ផឹក យុ​ជន​ជាជាង​ដែល​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយសារ​អ្នក​ដែល​ផឹក​ជាមួយ​ចាក់ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣​។​
​ជនរងគ្រោះ​ត្រូវបាន​ដឹក​បញ្ជូនទៅ កាន់​មន្ទីរពេទ្យ​កាល់ម៉ែត ភ្លាម​ខណ​:​ជនបង្ក​កំពុង រត់គេចខ្លួន​បាត់ តែ​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​រួចហើយ​។​
​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ និង​ជនបង្ក ព្រមជាមួយ​មិត្តភក្តិ​២ ទៅ​៣​នាក់​ផ្សេងទៀត បាន​ចូលទៅ​ផឹកស៊ី នៅ​ទីតាំង​លក់​ទឹក ត្នោត​ជូរ នៅ​ទីតាំង​ខាងលើ ហើយ​ពេល​កំពុង ផឹកស៊ី នោះ​ស្រាប់​តែមាន​ជម្លោះ​កើតឡើង រហូត​ថ្នាក់​យក​កាំបិត ចាក់​តែម្តង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​
​ជនរងគ្រោះ​មានឈ្មោះ ចាន់ ឃឿន អាយុ​៣២​ឆ្នាំ ជា​ជាងផ្សារដែក រស់នៅ​ក្បែរ​កន្លែង​ផឹក ទឹកត្នោតជូរ នោះ​តែម្តង ហើយ​ជនបង្ក​ឈ្មោះ ឆន អាយុ​២៥​ឆ្នាំ​។​
​បើតាម​ការរៀបរាប់​ប្រជាពលរដ្ឋ​នៅក្បែរ កន្លែងកើតហេតុ បាន​រិះគន់​ចំពោះ​ភាពអនាធិបតេយ្យ ដែល​កើតឡើង នៅ​កន្លែង ផឹក​ទឹកត្នោតជូរ​ខាងលើនេះ ហើយ​កន្លែង​នេះ​ដែល​គេ​តែងតែ​ឃើញ​ពួកក្មេងស្ទាវ​ប្រមូលផ្តុំ ជក់​គ្រឿងញៀន ទៀតផង ពីព្រោះ​នៅក្បែរនោះ មាន​ព្រៃតូច​ដុះ​ជាច្រើន ងាយស្រួល​សម្ងំ​ជក់​ណាស់​។​
​    ​ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​នោះ សូមពរ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ចុះទៅ​ពិនិត្យមើល​អំពើ​ភាព​អសកម្ម​ទាំងនេះ​ផង ដើម្បី​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព​របស់​រាជរដ្ឋាភិបាល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya