ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ថ្នាំញៀន​ជាង៣សែន​គ្រាប់ តម្រួត​ថៃ​ចាប់ខ្លួន

ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ថ្នាំញៀន​ជាង៣សែន​គ្រាប់ តម្រួត​ថៃ​ចាប់ខ្លួន

ប្រទេស​ថៃ ៖ ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ប្រមាណ​ជាង ៣ សែន​គ្រាប់ រួម​ជាមួយនឹង​មុខសញ្ញា​សង្ស័យ​ចំនួន៦នាក់ ត្រូវបាន​កំលាំង​តម្រួត​ថៃ​ក្នុង​ខេត្ត ឈាង​រ៉ា​យ ពង្រាយ​កំលាំង​និង​តាម​ប្រមាញ់​ឈានដល់​ការចាប់ខ្លួន ខណៈដែល​មុខសញ្ញា​ទាំងនេះ​កំពុង​បំបែក​កំលាំង ដោយ​ប្រើប្រាស់​រូបភាព​ជិះ​រថយន្ត​តាក់ស៊ី និង​នាំ​គ្រឿងញៀន​ទាំងនេះ​ឆ្ពោះទៅកាន់​ព្រំដែន ថៃ ភូមា ។

តាម​សេចក្តី​រាយ​ការ​បានអោយដឹងថា កំលាំង​តម្រួត​ថៃ បានដាក់​កំលាំង​ឈរជើង​នៅលើ​កំណាត់​ផ្លូវ ផន​យោធិន ត្រង់ចំណុច​ប៉ា​ទឹង ក្នុង​ឃុំ​ដុង​ម៉ាក់​ដាក់ ស្រុក​ម៉ែ​ឡាវ​ខេត្ត​ឈៀង​រ៉ា​យ លុះដល់​វេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ក៏បាន​ប្រទះឃើញ​រថយន្ត​តាក់ស៊ី ពណ៌​ក្រហម ១គ្រឿង ដែល​កំពុង​បោះពួយ​ក្នុងទិសដៅ​ចេញពី​ខេត្ត​ឈៀង​រ៉ា​យ​ឆ្ពោះទៅកាន់​ខេត្ត​ផា​យ៉ៅ ទើប​កំលាំង​បានអោយ​សញ្ញា​បញ្ឈប់​យាន​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។នៅក្នុង​រថយន្ត​គឺមាន​មនុស្ស​ដែលជា​អ្នកដំណើរ​ចំនួន​ពីរ​នាក់ រីឯ​នៅ​ឃ្លុប​ខាងក្រោយ​ក៏មាន​កាបូបធំៗ ដែល​ក្នុងនោះ​មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៣១៩ ៨០០ គ្រាប់​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ប្រមាណ ១ គីឡូក្រាម ទើប​កំលាំង​បាន​បញ្ជា​អោយ​ជនសង្ស័យ នាំទៅ​កាន់​បន្ទប់​ស្នាក់នៅ​របស់​ពួកគេ​ដែល​ស្ថិតក្នុង​សណ្ឋាគារ​មួយកន្លែង នៅក្នុង​ខេត្ត​ឈៀង​រ៉ា​យ ព្រមទាំង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន៤នាក់ បន្ថែមទៀត និង​ដកហូត​រថយន្ត១គ្រឿង ម៉ូតូ​ចំនួន២គ្រឿង ។

ជនសង្ស័យ​ទាំង៦នាក់ មានឈ្មោះ ១. សា​យ័ន ពេជ្រ​ភី​ឡា ភេទ​ប្រុស អាយុ២៩ឆ្នាំ២. មល ឬ​ឌី ខាំ​មី ភេទ​ស្រី អាយុ៣២ឆ្នាំ ៣. រ៉ាត់​ថន ចៃ​ចម្រើន ភេទ​ប្រុស អាយុ២៩ឆ្នាំ៤. វីរៈ​ស័ក្តិ ចៃ​ឈឺ​ន ភេទ​ប្រុស អាយុ៣៥ឆ្នាំ ៥. ស៊ុំ​ស័ក្តិ ចៃ​ក្សេម ភេទ​ប្រុស អាយុ២០ឆ្នាំ៦. វីរៈ​ឆ័យ សៃ​ណាក់ ភេទ​ប្រុស អាយុ២១ឆ្នាំ ដោយ​ពួកគេ​បាន​សារភាពថា ថ្នាំញៀន​ទាំងនេះ​គឺ​ពួកគេ​បាន​ប្រើប្រាស់​រូបភាព​ដឹក​តាម​រថយន្ត​តាក់ស៊ី និង​យកទៅ​ប្រគល់​អោយគេ​នៅក្នុង​ភូមិសាស្ត្រ បាន​ផា​ហ៊ី ក្នុង​ឃុំ​ពោង​ង៉ា​ម ស្រុក​ម៉ែ​សាយ ព្រំដែន​ថៃ ភូមា​តែ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។បច្ចុប្បន្ន​ក្រុម​តម្រួត​ថៃ កំពុង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូនទៅ​កំលាំង​ជំនាញ ក្នុងការ​បញ្ជូន​បន្តទៅ​កាន់​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya