ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ឡាន​ជនជាតិ​​ចិន​បើក​កៀរ​ម៉ូតូ​ស្ដ្រី​មាន​ផ្ទៃពោះ​ ​

ឡាន​ជនជាតិ​​ចិន​បើក​កៀរ​ម៉ូតូ​ស្ដ្រី​មាន​ផ្ទៃពោះ​ ​

ភ្នំពេញ ៖ នៅវេលា ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវជាតិ លេខ​១ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាល កោះ ខណ្ឌមានជ័យ ។​
​រថយន្ដ​ស៊េរី​ទំនើប​១​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន និង​អ្នកជិះ​ក្នុង​រថយន្ដ​សុទ្ធតែជា​ជនជាតិ ចិន​ដែរនោះ បាន​បើក​កៀរ​ម៉ូតូ​ដែល បើកបរ​ដោយ​ស្ដ្រី​មាន​ផ្ទៃពោះ​៨​ខែ​ម្នាក់ និង​កូនប្រុស​ម្នាក់ បណ្ដាលឱ្យ​ជនរងគ្រោះ​រង របួសធ្ងន់ មិនដឹងថា ប៉ះពាល់​ដល់​កូន ក្នុង​ផ្ទៃ​ឬ​យ៉ាងណា​នោះទេ ។ ចំណែក​កូន ប្រុស​ដែល​រួម​ដំណើរ​ជាមួយ​ក៏​រងរបួស ធ្ងន់​ផងដែរ ។​
​រថយន្ដ​បង្ក​ម៉ា ក​តូយ៉ូតា​ស៊ីណា ពណ៌​ស  ជា​ប្រភេទ​រថយន្ដ​ស៊េរី​ទំនើប ពាក់​ស្លាក លេខ​បណ្ដោះអាសន្ន ៦៨១០ ផុតកំណត់ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ បើកបរ ដោយ​បុរស​ជនជាតិ​ចិន និង​អ្នករួមដំណើរ  ជា​ជន​ជាតិចិន​៤​នាក់​ផងដែរ ។​
​ស្ដ្រី​រងគ្រោះ មានឈ្មោះ ម៉ែន សុនី អាយុ​៣៣​ឆ្នាំ មាន​ផ្ទៃពោះ​៨​ខែ មាន​ទី​លំ នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ មានជ័យ រងរបួស​ធ្ងន់ ។ ចំណែក​កូនប្រុស ម្នាក់ទៀត​ដែល​រួម​ដំណើរ​ជាមួយ​ក៏​រង របួសធ្ងន់​ផងដែរ ។ ២​នាក់​ម្ដាយ​និង​កូន ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាល់ម៉ែត តែ​មិនទាន់​ដឹងថា ប៉ះពាល់ ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​ឬ​យ៉ាងណា​នៅឡើយ​ទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya