ភ្នំពេញ៖. កាលពីវេលាម៉ោង ១៥និង០៥នាទី រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមុខបុរី សំណង់ សម្បួណ៍មាស តាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះទី១ឈ្មោះ អាល័ក្ខ ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរកម្មការិនី រោងចក្រកាត់ ដេរ របួសស្រាល និងទី២ឈ្មោះ អាជី ភេទស្រី អាយុ២២ឆ្នាំ របួសធ្ងន់ មុខរបរកម្មការិនីរោងចក្រកាត់ដេរដូចគ្នា (អ្នកទាំងពីរត្រូវជាបងប្អូនបង្កើតនិងគ្នា) បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជិះម៉ូតូម៉ាក ហ្វីណូ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-8890 ។ ដោយឡែករថយន្ត បង្កហេតុជា រថយន្តរបស់ក្រុមហ៊ុន ដឹកសំរាម
ស៊ិនទ្រី ដែលមានលេខរៀង២០០ អ្នកបើកបរឈ្មោះ មន នាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅផ្ទះជួល ចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ៕