កម្មករសំណង់ម្នាក់បាក់ដៃ បាក់ជើង បែកក្បាលស្លាប់បាត់បងជីវិតនឹងកន្លែង ខណៈដែលកំពុងធ្វើការ ដោយជិះកន្ត្រកយោងមានបញ្ហាភ្លើង ក៏ដាច់ធ្លាក់មកខាងក្រោមតែម្តង ដែលអគារខុនដូនោះមានកំពង់ ១០ ជាន់យីហោ ឈ្មោះ ឡាយហ្គ្រីន ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥៩២ កែងផ្លូវលេខ ៦០៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោង១ និង៥នាទី រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ។
ប្រភពពីរអ្នកធ្វើការជាមួយជនរងគ្រោះបានឲ្យដឹថា ជនរងគ្រោះបានស្លាប់ដោយ សារតែដាច់ខ្សែរ៉ត ពេលកំពុងធ្វើការជួសជុលសំណង់ កម្ពស់ជាង ១០ ជាន់ នៅទីតាំងខាង ប៉ុន្តែម្ចាស់សំណង់យីហោ ឡាយហ្គ្រីន មានបំណងបិតបាំងរឿងរាវដែលកើតឡើងមិនអោយមនុស្សម្នានិងអ្នកសារព័ត៌មានដឹងរឿងខាងលើឡើយ ។
កម្មការងគ្រោះដែលបានស្លាប់ គួរអោយអាណិតអាសូ យ៉ាងអាណោចអាធ័ម មាន ឈ្មោះ ម៉ាប់ អាយុជាង ៣០ ឆ្នាំ មានស្រុកំណើត នៅខេត្តព្រៃវែង ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវគេដឹងទៅមន្ទីរពេទ្យស្ងាត់នៅក្បែរនោះ ដោយមិនអោយអ្នកយកព័ត៌មានណាបានចូលយកព័ត៌មាននោះទេ ៕