ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រសាសន៍​សំខាន់ៗ របស់លោក សម រង្ស៊ី និង កឹម សុខា នៅឯ​សន្និសីទកាសែត ​

ប្រសាសន៍​សំខាន់ៗ របស់លោក សម រង្ស៊ី និង កឹម សុខា នៅឯ​សន្និសីទកាសែត ​

ភ្នំពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក សម រង្ស៊ី និង កឹម សុខា អនុប្រធាន នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៣១ ខែតុលា ឆ្នាំ ២០១៣ ធ្វើ​សន្និសីទកាសែត​មួយ នៅ​ស្នាក់ការ​គណបក្ស​CNRP ។​
– លោក សម រង្ស៊ី​៖ កិច្ចពិភាក្សា​ណាមួយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា គឺធ្វើឡើង​រវាង​គណបក្ស​និង​គណបក្ស​។ យើង​ប្រកាន់យក​ការចរចា​ដោយ​សន្តិវិធី​។ ជំហរ និង​សំណូម​របស់​យើង មិនមែនជា​ជំហរ​ដាច់ខាត​ទេ ប៉ុន្តែ​គ្រាន់តែ​ឱ្យ​ភាគី​ម្ខាង​ទៀត​ពិចារណា​។ ខ្ញុំ​និង​ឯកឧត្តម​ស ខេង នឹង​ជជែក​គ្នា​បន្ថែមទៀត​។ ខ្ញុំ​នឹង​ប្រាប់ ឯកឧត្តម ស
ខេង អំពី​ចេតនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្នុង​ការចរចា យើង​ចង់​ជួបគ្នា​ផ្ទាល់ ជាជាង​ឆ្លើយឆ្លង​គ្នា​តាមរយៈ​សារព័ត៌មាន ព្រោះ​ពេលខ្លះ ការឆ្លើយ​ឆ្លង​គ្នា​តាម​សារៈព័ត៌មាន មានការ​អត្ថាធិប្បាយ​ខ្លះ ធ្វើឱ្យ​ខុសពី​ខ្លឹមសារ​ដើម និង​បំណង​ពិត​របស់​យើង​។​
– លោក កឹម សុខា​៖ យើង​នៅ​បន្ត​បេសកកម្ម​របស់​យើង ជាមួយ​អង្គការសហប្រជាជាតិ និង​បណ្តា​ប្រទេស​នានា​ដដែល​។ យើង​ស្នើ​របៀបវារៈ​ចំនួន​៣៖ ទី​១-​បង្កើត​គណៈកម្មាធិការ​ស៊ើបអង្កេត ស្វែងរក​ការពិត នៅក្នុង​ការបោះឆ្នោត ទី​២- ផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប និង​ទី​៣-​អនុវត្តតាម​អនុសាសន៍​របស់ អង្គការសហប្រជាជាតិ និង
​សហគមន៍​អឺរ៉ុប​។​
– លោក សម រង្ស៊ី​៖ យើង​អត់​ចូលប្រជុំ​សភា​ទេ ដរាបណា​មិនមាន​ការដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​។ យើង​ត្រូវ​ជួបគ្នា​ដោយ​ឥតមាន​លក្ខខណ្ឌ មិន​ត្រូវមាន​លក្ខខណ្ឌ​មុនពេល​ជួបគ្នា​នោះទេ​។ យើង​ចង់ឱ្យមាន​តម្លាភាព ក្នុង​ការជួប​ជជែក​គ្នា មិនមែន​លួច​ថត​សំឡេង​រួចហើយ យកមក​គំរាម​នោះទេ​។ យើង​ចង់ឱ្យមាន​អ្នកកាសែត ចូលរួម​ស្តាប់​និង
​មហាជន ដឹងឮ​ផងដែរ​។​
– កឹម សុខា​៖ គោលជំហ​របស់​យើង គឺ​ចង់​ដាក់​របៀបវារៈ​សម្រាប់​ប្រជុំ ដើម្បី​កុំ​មានការ​វាយតម្លៃ​ខុស ខ្លាចក្រែង មានការ​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវរ៉ូវ​ជាមួយ​គេ​ហើយ ជាដើម​។ យើង​កំណត់​របៀបវារៈ នាពេល​អត់​មាននិយាយ​ពី​ការបែងចែក ប្រធាន ឬ​អនុ​ប្រធានសភា អី​ទេ​។ យើង​គោរព​កិច្ចព្រមព្រៀង ដែល​ធ្លាប់ធ្វើ​រវាង​គណបក្ស​ទាំងពីរ​។​
– លោក សម រង្ស៊ី​៖ ការដោះស្រាយ​ដោយ​សន្តិវិធី​មាន ២​យ៉ាង​៖ ១-​ជជែក​គ្នា​ដោយផ្ទាល់​រវាង ភាគី​ទាំងពីរ​, ទី​២-​ជជែក​គ្នា​ដោយមាន​អាជ្ញាកណ្តាល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya