ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ (CNRP) នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៣ វេលាម៉ោង៩ព្រឹក នៅទីស្នាក់ការកណ្ដាល របស់បក្ស ស្ថិតនៅផ្ទះលេខ៥៧៦ ផ្លូវ លេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សន្និសីទសារព័ត៌មាននេះ ស្ដីពី” ដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិនយោបាយបច្ចុប្បន្ន នៅកម្ពុជា” ក្រោមវត្តមានលោក សម រង្ស៊ី ប្រធាន និង លោក កឹម សុខា អនុប្រធាន CNRP ៕