ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រី​ប៉េអឹម​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ និង ហូ​វ ជី​វ៉ៃ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​  ||     ធ្លាយ​រឿង​ស្រូវ​នៅ មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង​ចាម ឪពុក​ជា​ប្រធាន​មន្ទីរ រួម​ដៃ​និង​កូនប្រុស កិបកេង​ថវិកាជាតិ​ក្នុងមួយឆ្នាំៗ អស់ប្រាក់​មិនតិចជាង៣០០លាន​រៀល ?​  ||     ឃាត់ខ្លួន​ក្មេង​ទំនើង៤នាក់ រួម​នឹង​ថ្នាំញៀន៦កញ្ចប់ នៅ​តាកែវ​  ||     ឈ្មោះ ណាប់ វណ្ណៈ (ណាក់​ក្បាល​ធំ)និង ហូរ ជី​វ៉ៃ ជា​មន្ត្រី​ប៉េអឹម មាន​មេ​សមត្ថកិច្ច​ជា​ខ្នងបង្អែក សម្រុក​ដឹកជញ្ជូន​ឈើ ចេញទៅ​ស្រុក​យួន ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ?​  ||     ធ្លាយ​រឿងអាស្រូវ​នៅ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​លោក អេង ភិ​រុន ពោរពេញ​ដោយ​អំពើពុករលួយ ?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ឪពុក​តិរច្ឆាន ខឹង​ប្រពន្ធ​រត់ចោល បែរជា​ទៅ​ចាក់​សម្លាប់ កូនស្រី​បង្កើត​អាយុ៩ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់

ឪពុក​តិរច្ឆាន ខឹង​ប្រពន្ធ​រត់ចោល បែរជា​ទៅ​ចាក់​សម្លាប់ កូនស្រី​បង្កើត​អាយុ៩ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់

អន្តរជាតិ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បានធ្វើអោយ​កក្រើក​សារព័ត៌មាន នៅ​ប្រទេស​ថៃ ដោយ​ឪពុក​ចិត្ត​តិរច្ឆាន​ម្នាក់ ដោយសារតែ​ខឹង​ប្រពន្ធ​របស់ខ្លួន បាន​រត់ចោល ហើយ​ទុក​កូនស្រី អាយុ៩ឆ្នាំ អោយ​ខ្លួន​មើល ទប់​កំហឹង​មិនបាន ក៏​សម្រេចចិត្ត យក​កាំបិត​ចុង​ស្រួច ចាក់​សម្លាប់​កូនស្រី របស់ខ្លួន​ចោល ។

ប្រភព​អ្នកជិតខាង បាន​ប្រាប់​អោយដឹងថា កូនស្រី​ដែល​ស្លាប់ ដោយសារ​ឪពុក​ចាក់​នោះ គឺជា​កូនស្រី​ច្បង អាយុ៩ឆ្នាំ ។ មូល​ហេតុដែល​បណ្តាលអោយ ឪពុក​តិរច្ឆាន​រូបនេះ សម្លាប់​កូនស្រី​ខ្លួនឯង នោះ គឺ​ដោយសារតែ​ខឹង ប្រពន្ធ​របស់ខ្លួន​រត់​ចោល ហើយ​បាន​យក​កូនពៅ​ទៅជា​មួយ បែរជា​ទុក​កូនស្រី​ច្បង អោយ​ខ្លួន​មើល ។

ក្រោយពី​សម្លាប់​កូនស្រី​បង្កើត របស់ខ្លួន​ហើយ ឪពុក​តិរច្ឆាន​រូបនេះ បាន​ជូត​លាង​ឈាម​កូនស្រី និង​ស្លៀក​សម្លៀកបំពាក់ អោយ​យ៉ាង​ស្អាត ហើយ​ដាក់អោយ​ដេក​នៅលើ​ពូក​ក្នុងផ្ទះ ដូចជា​មនុស្ស​ដេកលក់​ធម្មតា ហើយ​ធ្វើ​ដូចជា​មិនដឹង​រឿង​អ្វី​ទាំងអស់ ។

ប៉ូលិស​បាន​ចាប់ខ្លួន បុរស​ជា​ឪពុក​បង្កើត ភ្លាមៗ បន្ទាប់ពី​មានការ​សង្ស័យ ចំណុច​ជាច្រើន។ ចំណែក​ប្រជាពលរដ្ឋ​ដែល​នៅ ក្បែរ​ខាង​នោះ បាន​ស្ទុះ​ទៅ​វាយ​ឪពុក​តិរច្ឆាន​នោះ ម្នាក់១ដៃ១ជើង​ផងដែរ ដោយ​អត់ទ្រាំ​និង​ទង្វើ​ដ៏​ព្រៃផ្សៃ​នេះ​មិនបាន ៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya