ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​ស្រុក​ម៉ាឡៃ​​បង្ក្រាប​ឈើ​ប្រណីត​​ឆ្លងដែន​ពី​ប្រទេស​ថៃ ​

ប៉ូលិស​ស្រុក​ម៉ាឡៃ​​បង្ក្រាប​ឈើ​ប្រណីត​​ឆ្លងដែន​ពី​ប្រទេស​ថៃ ​

បន្ទាយមានជ័យ ៖  កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ បន្ទាប់ពី​នគរបាល​ស្រុក ម៉ាឡៃ​បង្ក្រាប​ជាក់ស្ដែង​ទៅលើ​សកម្មភាព របស់​ឈ្មួញ​កំពុងតែ​ដឹកជញ្ជូន​ឈើ​តាម គោយន្ដ​និង​ម៉ូតូ​ចេញពី​ទឹកដី​ថៃ​ឆ្លងកាត់ អូរ​ព្រំដែន​ខ្មែរ​-​ថៃ​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣ ក្នុងភូមិ​ដំបូក​វិល ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ ។​
​លោក វរសេនីយ៍ត្រី​សៅ ប៊ុន អធិការ នគរបាល​ស្រុក​ម៉ាឡៃ​បាន​ប្រាប់​ឱ្យដឹងថា ឈើ​ប្រណីត​ទាំងនោះ​ជា​ប្រភេទ​ឈើ​នាងនួន ហើយ​ការចេញ​បង្ក្រាប​ពី​សំណាក់ នគរបាល​ស្រុក​ម៉ាឡៃ ដោយមាន​បទ បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្ដមសេនីយ៍ត្រី ខេង ស៊ុម ស្នងការ​នគរបាល ខេត្ដ​បន្ទាយមានជ័យ ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ
​ក្នុង​ទឹកដី ស្រុក​ម៉ាឡៃ​ជា​ស្រុក​ជាប់​ព្រំដែន ដែល ឈ្មួញ​តែងតែ​ធ្វើ​សកម្មភាព​នាំ​ឈើ​ប្រណីត  ឬ​ឈើ​គ្រញូង​ពី​ដី​ថៃ​ចូលមក​ប្រទេស កម្ពុជា​តាម​ច្រករបៀង​តូចៗ ។ ជាមួយ ការបង្ក្រាប​ឈើ​ប្រណីត​ខាងលើ​សមត្ថ កិច្ច​បាន​ដកហូត​មធ្យោបាយ​សម្រាប់​ធ្វើ សកម្មភាព​រួមមាន គោយន្ដ​១​គ្រឿង ម៉ូតូ ៣​គ្រឿង ចំណែក​ឈ្មួញ​រត់​គេចខ្លួនបាត់  ៕ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya